CamNews

តារា 

ឌុច លីដា បណ្ដោយខ្លួន​ឲ្យ​ប្រុស​ក្មេង​ឱបរឹត​ ស្របពេល​អាកាសធាតុ​កំពុង​ត្រជាក់

ភ្នំពេញៈ តារាសម្តែង ស្រីវ័យក្មេង ទម្រង់មុខកូនកាត់ អឺរ៉ុប ច្រមុះស្រួច កញ្ញា ឌុច លីដា កន្លងមក នាង មិនធ្លាប់ លេចឮព័ត៌មានស្នេហា ជាមួយបុរស ណាម្នាក់ឡើយ ។ ជារឿយៗ នាងក៏មិនដែល បង្ហាញ វត្តមាន បុរសណាម្នាក់ ថា ជាកំពូលស្នេហ៍ របស់នាងឡើយ ទើបតែពេលនេះ នាងបានបង្ហោះ រូបថត ឱបរឹត ស្នេហាផ្អែមល្ហែម ជាមួយបុរស មាឌធំរាងសង្ហា ប្រៀបដូចជា គូស្នេហ៍ទើបយល់ចិត្តគ្នា ក្នុងរដូវ ធ្លាក់ខ្យល់ និងអាកាសធាតុ ដ៏ត្រជាក់នេះ ។

រូបថតជាច្រើនសន្លឹក ដែលតារាសម្តែង ឌុច លីដា បង្ហោះនៅលើ បណ្តាញ ទំនាក់ទំនង សង្គម Facebook របស់នាង បានស្តែងឲ្យឃើញ ពីភាពសិ្នទ្ធស្នាលឱបរឹត ប្រៀបដូចជាគូស្នេហ៍ ដែលស្រ ឡាញ់គ្នារាប់ឆ្នាំ ។ នៅក្នុងរូបថតជាច្រើនសន្លឹកនោះ ពួកគេហាក់បង្ហាញពី ការយល់ចិត្តថ្លើមគ្នា ខុស ពីពេលកន្លងមក ដែលនាងធ្លាប់តែ ប្រកែក មិនគិតពីរឿងស្នេហា និងមិនទាន់ មានម្ចាស់ស្នេហ៍។

ទើបតែពេលនេះ នាងបានបង្ហាញ ជាសាធារណៈ ជាមួយរូបថតជាច្រើន សន្លឹករបស់នាង និងបុរស ម្នាក់នោះ រហូតធ្វើឲ្យ ទស្សនិកជន គិតថាពួកគេទាំងពីរ ជាសង្សារនឹងគ្នា ហើយមិនដឹងថា ពួកគេលួច បង្កើត ទំនាក់ទំនងស្នេហា ជាមួយគ្នាតាំងពីពេលណា ? ចង់ដឹងថាបុរសដែលកញ្ញា ឌុច លីដា បណ្តោយខ្លួន គេឱបរឹតនាង ដោយទឹកមុខញញឹម បិទមាត់មិនជិត មានរូបរាងសង្ហា និងសក្តិសមជាគូ ស្នេហ៍នាង ដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duch lida entertainment khmer star actress ឌុច លីដា