លីប៊ី៖យោងតាមគេហទំព័របរទេសបានឲ្យដឹងថា មកដល់ពេលនេះ កងកម្លាំងរបស់
អជ្ញាធរបណ្តោះអាសន្នលីប៊ីកំពុងវាយប្រហារដណ្តើមយកតំបន់ Sirt ដែលជាទីតាំង
ចុងក្រោយរបស់លោកកាដាហ្វី។
នៅក្នុងការវាយប្រហារនេះអ្នកសារព័រមានបរទេសបានថតរូបថតដ៍កម្របង្ហាញពីបុរសលីប៊ី
ម្នាក់ដែលលេងហ្គីតាក្នុងសមរភូមិ ខណៈពេលដែលការបាញ់ប្រហារគ្នាកំពុងកើតឡើង
យ៉ាងតឹងតែង។
តាមប្រភពសារព័រមាន លោកកាដាហ្វីត្រូវគេជឿជាក់ថាលោកកំពុងស្ថិតនៅតំបន់ត្រីកោណ ដែលជាប់ព្រំដែនប្រទេស នីគែ និង អាហ្ស៊ឺរី ដែលតំបន់នេះអំណោយផលដល់លោកក្នុង
ការគេចខ្លួនទៅក្រៅប្រទេស៕
(dailymail)
ដោយ៖សំអាត