CamNews

តន្រ្តី 

ក្រុមរាំនារីនេះ ពិតជារាំបានស្អាតមែន តែចំលែកត្រង់ភ្លេងបន្តិច ដែលធ្វើអោយទស្សនិកជន ស្មានមិនដល់

ជាធម្មតា ការបញ្ចេញក្បាច់រាំ សិចស៊ី តំរូវការអោយ មានបទភ្លេង បែបញាក់កន្រាក់អារម្មណ៍ ដើម្បី អោយវា ស៊ីជាមួយនិង ក្បាច់រាំ ។ តែទស្សនិកជន ច្បាស់ជាភ្ញាក់ផ្អើលបន្ទាប់ពី បានទស្សនាវីដេអូ នៅខាងក្រោម នេះរួច ។



ទស្សនិកជន ឃើញស្រីស្អាត ដែលមានរាងកាយ ដ៏សិចស៊ី ៥ នាក់កំពុង បញ្ចេញក្បាច់រាំ ដែលធ្វើ ទស្សនិកជន ទស្សនាហើយក្តៅភ្នែក តែមានរឿងមួយ ដែលចំលែក ។ អ្វីដែលចំលែកនោះ គឺភ្លេង មិនមែនជា​ភ្លេង ញាក់ឬអ្វីនោះទេ តែវាបែជាភ្លេង បែប Classical ទៅវិញ ។ ជាមួយនិង សម័យ កាលកាន់តែ ជឿនលឿនទៅ ភ្លេងបែប Classical បានបាត់បង់ ប្រជាប្រិយភាព បន្តិចម្តងៗ ។ ដូច នេះហើយទើប ក្រុម B-Classic ដែលជាក្រុម អ្នកស្រឡាញ់ភ្លេង Classical សហការ ជាមួយនិង ក្រុមរាំ WaveYa  ដែលជាក្រុមរាំ នារីដ៏ល្បីនៅកូរ៉េ ធ្វើវីដេអូនេះ មកដើម្បី ពិសោធន៍ និងចង់ទាក់​ទាញ អោយមានអ្នក ស្តាប់ភ្លេង Classical ជាថ្មីឡើងវិញ ។



ជាលទ្ធផល យើងឃើញថា មានចំនួន អ្នកទស្សនា រហូតដល់ ១ លានដងជាង ហើយក៏កំពុងតែ កើនឡើង ផងដែរ ។ វាគឺពិតជា​គំនិត ដ៏ល្អមួយ ដែលវាធ្វើអោយ អ្នកភ្លឹកមើល នារីទាំង ៥ នេះមួយ​ភ្លែតហើយ ក៏នឹកមាន អារម្មណ៍ថា ភ្លេង Classical នេះក៏ពិរោះម្យ៉ាងដែរ ៕ 

 

ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: music dance classical waveya korean dancer