ទស្សនិកជន ច្បាស់ជាធ្លាប់ បានលឺហើយថាអ្វី ជាកាស Beats ព្រោះថា កាសស្តាប់ចំរៀង ម៉ាក Beats នេះត្រូវបាន គេចូលចិត្ត និងពេញនិយមខ្លាំងណាស់ ព្រោះថាវាមាន ប្រព័ន្ធសំលេងល្អដែល អាចធ្វើអោយ ចំរៀងរបស់អ្នក កាន់តែពិរោះ នៅពេលស្តាប់ជាមួយ កាស Beats ។
បើតាមប្រភព ព័ត៌មាន បានអោយដឹងថា ក្រុមហ៊ុន Apple បានអោយតំលៃ ទៅ Dr.Dre ដែលជា ម្ចាស់ផលិតកាស Beats នេះរហូតដល់ទៅ ៣.២ ពាន់លានដុល្លារ ដើម្បីទិញយក ។ តំលៃនេះធ្វើ អោយទស្សនិកជន ភ្ញាក់ផ្អើល ជាខ្លាំងព្រោះថា វាពិតជាច្រើន ខ្លាំងណាស់ ។ បើតាមប្រភពពីអ្នក ដែលនៅជិត និងរឿងនេះ បានអោយដឹងថា ពួកគេ កំពុងតែស្ថិតក្នុង ដំណាក់កាល ចរចារជាគ្នា ជាលើកចុង ក្រោយហើយ ប្រសិនបើ រឿងនេះបានសំរេច Apple នឹងក្លាយជា ម្ចាស់របស់កាស Beats ហើយនឹងប្តូរឈ្មោះ ពី Beats By Dr.Dre ទៅជា Beats By Apple ។
យ៉ាងណាមិញ យើងនឹងរង់ចាំមើល សភាពការទៀត តែយើងក៏មាន ព័ត៌មានមួយ ផ្សេងទៀតផង ដែរថា រឿងនេះ Dr.Dre មានបំណង ចង់ទិញក្លឹប បាល់បោះ Clippers ដែលម្ចាស់របស់ក្លឹបនេះ ត្រូវ បានបង្ខំចិត្ត អោយលក់ក្រុម បាល់បោះនេះ ដោយសារតែ រឿងអាស្រូវពីការ រើសអើង ។ ដូចនេះ ហើយប្រសិន Dr.Dre លក់ Beats របស់ខ្លួននោះ ប្រហែលជាយក លុយនោះមកទិញក្រុម Clippers ហើយមើលទៅ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton