តារាសំដែងដែលបានធ្វើឱ្យមានភាពភ្ញាក់ផ្ញើនៅក្នុងពិធីសម្ពោធ LHP Busan កាលពីយប់ថ្ងៃទី
៦ខែតុលាដោយសារតែនាងបានស្លៀករ៉ូបបង្ហាញទ្រូងស្ទើតែទាំងអស់ ប៉ុន្ដែក្រោយមក នាង
បានទទួលស្គាល់ថាខ្លួនមិនដឹងពីការស្លៀកពាក់នោះទេ ព្រោះថានេះជាលើកដំបូងដែលខ្លួន
បានចូលរួមក្នុងពិធីធំដូច្នេះ។
នៅលើកម្រាលព្រំ Busan កាលពីល្ងាចថ្ងៃទី៦ខែកញ្ញា ក្រុមតារាសំដែងកូរ៉េខាងត្បូងហាក់
ដូចជាមានការប្រជែងគ្នាក្នុងការស្លៀកពាក់សិចស៊ីបំផុតដើម្បីចូលរួមក្នុងពិធីសម្ពោធនោះ
ក្នុងពេលនោះដែរ Oh In Hye ជាតារាសំដែងដែលមិនទាន់បានល្បីឈ្មោះប៉ុន្មានគឺជានារី
ដែលត្រូវបានគេយកចិត្តទុកដាក់បំផុតដោយសារតែឈុតបើកទ្រូងដែលនាងកំពុងស្លៀក។
ក្រោយពីពិធីសម្ពោធនេះត្រូវបានបញ្ចប់រូបភាពទាំងឡាយក៏ត្រូវបានផ្សព្វផ្សាយនៅលើគ្រប់
ទំព័រកាសែត។ឈ្មោះរបស់នាងបានឈរលំដាប់លេខ១ក្នុងតារាលំដាប់ថ្នាក់របស់គេហទំព័រ
ស្វែងរកនិង forum ជាច្រើនក្នុងរយៈពេលពីល្ងាចថ្ងៃទី៦រហូតដល់ទី៧ខែតុលា។អ្នកលេង អ៊ីនធឺរណិតជាច្រើនបានថ្លែងថា Oh In Hye ស្លៀកពាក់មិនគួរគាប្បីសោះ។
រហូតមកដល់ថ្ងៃទីទី៨ខែតុលា Oh In Hye បានធ្វើការបកស្រាយជាមួយក្រុមអ្នកកែសែត
ចំពោះប្រការដែលនាងបានធ្វើ។គេហទំព័រ Star News បានផ្សាយថា ៖ នៅពេលត្រូវបាន
ប្រកាសថា រ៉ូបរបស់នាងបានក្លាយជាប្រធានបទក្ដៅរបស់ប្រព័ន្ធផ្សាយព័ត៌មាននានា តារា សំដែងនេះបាននិយាយថា ៖ រហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់យល់ពីបញ្ហានោះ។ នេះ
គឺជាលើកដំបូងដែលខ្ញុំបានចូលរួមក្នុងព្រឹត្ដិការណ៍ធំបែបនេះទើបធ្វើឱ្យមានបញ្ហាកើតឡើង។
ទោះបីជាមានការយល់ឃើញល្អ ប៉ុន្ដែក៏មានការរិះគន់ច្រើនដែរ។បន្ទាប់ពីព្រឹត្តិការណ៍នោះ
មិត្តភ័ក្ដជាច្រើនរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំ ពួកគេបានលើកទឹកចិត្តថាខ្ញុំមិនគួរពិបាកចិត្ត
នោះឡើយ។
Oh In Hye បន្ថែមថា៖ ខ្ញុំចូលរួមក្នុងពិធីសម្ពោធនោះដោយសង្ឃឹមថានឹងទទួលបានការចាប់
អារម្មណ៍ពីក្រុមអ្នកយកព័ត៌មានប៉ុន្ដែខ្ញុំមិននឹកស្មានដល់ថា បញ្ហាបានកើតឡើងបែបនេះ។
មានអ្នករិះគន់ខ្ញុំ ដោយសារតែខ្ញុំបានធ្វើហួសហេតុ ប៉ុន្ដែខ្ញុំចង់បញ្ជាក់ប្រាប់ថា ខ្ញុំគ្មានបំណង
ធ្វើឱ្យគេការចាប់អារម្មណ៍ដោយការប្រើវិធីដូច្នេះ។
ពេលត្រូវបានសួរថា ហេតុអ្វីជ្រើសរើសរ៉ូបសិចស៊ីបែបនោះ Oh In Hye និយាយថា ៖ នេះ
គឺជាលើកទី១ដែលខ្ញុំបានចូលរួម ទើបខ្ញុំមិនដឹងត្រូវស្លៀកពាក់បែបណា។មនុស្សម្នាក់បាន
ណែនាំហាងសំលៀកបំពាក់អាពាហ៍ពិពាហ៍មួយនៅក្រុងសេអ៊ូលដល់ខ្ញុំ។ខ្ញុំបានទៅទីនោះ
និងបានជួលរ៉ូបនេះមកស្លៀក។ខ្ញុំពុំមានជម្រើសច្រើននោះទេ។ឈុតនេះមិនល្មមនឹងខ្ញុំ បន្ទាប់
មកខ្ញុំក៏ឱ្យគេកែតម្រូវតាមរាងខ្ញុំ។ខ្ញុំមិនមានអ្នកជំនួយការផ្នែកម៉ូដែល ម្យ៉ាងទៀត រ៉ូបនេះក៏
ត្រូវបានតារាចម្រៀង បែកជីយ៉ុង ស្លៀកកាលពី៦ឆ្នាំមុនហើយដែរ។
Oh In Hye ថ្លែងថា នាងមិនទាន់មានបទពិសោធក្នុងការចួលរួមក្នុងព្រឹត្តិការណ៍ធំបែបនេះ
ទើបមិនដឹងត្រូវស្លៀកពាក់បែបណាឱ្យសមនឹងរាង ៖ ខ្ញុំគ្រាន់តែស្លៀករ៉ូបដែលគេណែនាំ
ហើយវាចាស់ណាស់ដែរហើយ ទើបត្រូវឱ្យជាងកែឡើងវិញ។
Oh In Hye បន្ថែមទៀតថា ៖ ពេលបានក្លាយជាប្រធានបទដែលត្រូវបានគេស្វែងរកច្រើនបំផុត
នៅលើអ៊ីនធឺរណិតដោយមិនមែនជាមកពីមូលហេតុល្អ ខ្ញុំមានអារម្មណ៍ថា ព្រួយបារម្ភណាស់។
ពុកម្ដាយខ្ញុំយល់ចិត្តខ្ញុំណាស់ ពួកគាត់បានលើកទឹកចិត្តខ្ញុំផងដែរ ហើយមិនឱ្យខ្ញុំយកចិត្តទុក
ដាក់ចំពោះពាក្យស្អប់ខ្ពើមបែបនោះ តែឱ្យខ្ញុំគិតថាវាជាបទពិសោធនៃជីវិត។
Oh In Hye មានសម្រស់ស្រស់ស្អាតគួរចាប់អារម្មណ៍ នាងកើតនៅឆ្នាំ១៩៨៤ បានបញ្ចប់មហា
វិទ្យាល័យ Dongduk ក្នុងក្រុង Seoul ក្រោយមកនាងបានចូលរួមក្នុងការថតភាពយន្ដចាប់ពីឆ្នាំ
២០១០។នាងធ្លាប់បានសំដែងក្នុងខ្សែភាពយន្ដចំនួនពីររឿង គឺ �Sin of A Family� និង �A
Journey with Korean Masters� ទោះជាយ៉ាងណាក៏ដោយ Oh In Hye មិនត្រូវបានគេស្គាល់
ច្រើនដូចតារាសំដែងដទៃនៅប្រទេសកូរ៉េ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ kpop & Hancinema