CamNews

តារា 

ជា វិបុល ធ្វើឲ្យ សាន់ ពិសាល ខ្ទាត​ពី​តំណែង នៅហង្សមាស

ភ្នំពេញ៖ ពិធីករល្បីល្បាញ ដុះស្លែប្រចាំទូរទស្សន៍ ប៉ុស្ដិ៍លេខ៣ លោក ជា វិបុល ជាដៃគូដ៏ល្អរបស់
អ្នកនាង គង់ សុជាតិ ក៏នឹងក្លាយជាគូជីវិត នៅពេលឆាប់នេះ បើយោងទៅតាមសារព័ត៌មាន ក្នុង
ស្រុកមួយចំនួន បានចុះផ្សាយថា អ្នកនាង គង់ សុជាតិ ពិធីការិនី ស្រស់ស្អាតល្បីល្បាញ បាន
ព្រមទទួលស្គាល់ចំណងស្នេហ៍ អ្នកនាង និង លោកជា វិបុល ព្រមទាំង ជិតរៀបការក្នុងរដូវរំហើយ
ឆាប់ៗខាងមុខនេះ ទៀតផង ។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ពិធីករល្បីល្បាញទាំងពីរ បាននាំគ្នាចែក ទ្រនំគ្នាដើរ
រកស៊ីរៀងៗខ្លួន ដែលអ្នកនាង គង់ សុជាតិ ជាញឹកញយ តែងបង្ហាញវត្តមាន លើស្ថានីយទូរទស្សន៍
មាយធីវី (MyTV)។ ចំណែក លោក ជា វិបុល វិញ តែងតែមានវត្តមាន នៅស្ថានីយទូរទស្សន៍ ហង្ស
មាស ពោលគឺក្នុងកម្មវិធី ដែលទិញម៉ោងផ្សាយនៅហង្សមាស ដូចជា កម្មវិធីស្រាបៀរអង្គរ ជាដើម។

ម្យ៉ាងទៀត នៅពេលនេះ លោក ជា វិបុល បានកាន់កម្មវិធីជាច្រើន មានដូចជា "តន្ត្រីលើទឹក, ល្បែង
មួយលានគ្រោះថ្នាក់" ជួនកាលលោក ក៏មានវត្តមាន ក្នុងកម្មវិធី "វិមានសុបិន" ដែលបង្ហាញថា លោក
កំពុងតែ មានប្រជាប្រិយភាព ក្នុងអាជីពជាពិធីករ។ តែវត្តមាន លោកបានរុញច្រាន លោក សាន់ ពិ
សាល តារាសម្ដែងរាង សង្ហាសំឡេងពីរោះ ឲ្យខ្ទាតចេញពីតំណែង គួរឲ្យសោកស្ដាយ ។

ជំនួបជាមួយ LookingTODAY លោក ជា វិបុល បាននិយាយថា លោកបានកាន់កម្មវិធី តន្រ្តីលើទឹក
ពីរបីសប្ដាហ៍មកហើយ និយាយរួចលោក ក៏ចេញទៅបាត់ ដោយហេតុថា លោកមានការរវល់ត្រូវ
បំពេញជាបន្តទៀត។ តែដើម្បីបានព័ត៌មានបន្ថែម LookingTODAY បានព្យាយាមខលទូរស័ព្ទទៅ
លោក ជា វិបុល តែទូរស័ព្ទមិន មានការឆ្លើយតបទេ ។

ប្រភពគួរឲ្យទុកចិត្តមួយ បាននិយាយថា លោក ជា វិបុល មិនបានជ្រៀតជ្រែក ឬដណ្ដើមតំណែង
អ្នកណាទេ អ្វីដែលសំខាន់ អ្នករៀបចំកម្មវិធី ចង់ឲ្យកម្មវិធី មានភាពលេចធ្លោ និងសប្បាយ មិនចង់
ឲ្យដើរថយក្រោយនោះទេ។ លោក ជា វិបុល ស័ក្តិសមជាពិធីក រលេចធ្លោអាចទាក់ទាញ អ្នកទស្ស
នាឲ្យ សប្បាយរីករាយ ធ្វើឲ្យកម្មវិធីមាន អ្នកទស្សនាច្រើនជាងមុន អ្វីដែលសំខាន់ អ្នករៀបចំកម្មវិធី
ចង់ឲ្យមានភាពប្លែក មិនចង់មានភាពច្រំដែលៗ ។

កម្មវិធី "តន្ត្រីលើទឹក" ជាកម្មវិធីមួយ មានលក្ខណៈប្លែកពីគេ ត្រង់ការរៀបចំឆាក និង បច្ចេកទេស
ពិសេស ជាងឆាកតន្រ្តីផ្សេងៗ មុនគេរបស់ ទូរទស្សន៍ហង្សមាស។ តែកម្មវិធីនេះបានផ្លាស់ប្ដូរ ពិធី
ករ ពិធីការិនី អស់ពីរនាក់មកហើយ គឺ កញ្ញា ចាន់ ស្រីរ័ត្ន និង លោក សាន់ ពិសាល នេះឯង៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chea vibol entertainment khmer star MC ជា វិបុល ពិធីករ ហង្សមាស