CamNews

តារា 

រឿងក្រោយៗរបស់តួប្រុសក្នុងរឿង "បុព្វេសន្និវាស" ហ្វេនចង់ឲ្យចាប់ដៃគូជាមួយតារាស្រីរូបនេះ តែមិនមែន Bella

ថៃ ៖ នៅលើវេបសាយមួយដែលមានឈ្មោះថា Pantip អ្នកគាំទ្របានបញ្ចេញមតិដូចៗគ្នាថា ចង់ឃើញរឿងក្រោយៗដែលលោក Pope thanawat សម្តែង ចាប់ដៃគូជាមួយនិងកំពូលតារាស្រីនាង Kimmy Kimberly ។ 

តារាសម្តែងស្រីរូបនេះបានសារភាពថា ខ្លួនចង់រួមការងារជាមួយនិងគ្រប់ៗគ្នា ប៉ុន្តែអាស្រ័យទៅកាលវិភាគថា តើវាអំណោយផលឬអត់ ។ តួស្រីក្នុងរឿង "ស្អប់ព្រោះស្រលាញ់" រូបនេះបានបន្ថែមទៀតថា នាងធ្លាប់បានចូលរួមព្រឹត្តិការណ៍ និងរូបថតជាមួយនិង លោក Pope thanawat ដែរ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

គួរបញ្ជាក់ឲ្យដឹងថា រឿងភាគថ្មីមួយរបស់តារាស្រីវ័យ ២៦ ឆ្នាំរូបនេះ ដែលមានចំណងជើងថា "Dung Duang Hareutai" បានថតចំនួន​១០ ភាគរួចមកហើយ ហើយរឿង "Thong Aek Mor Yah Tah Chalong" ថតទើបតែ ៣ ភាគប៉ុណ្ណោះ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Bella ranee Kimmy Kimberly