CamNews

ទេសចរណ៍ 

ផុសអាងហែលទឹកដ៏ចម្លែក ធំមហិមា នៅលើផ្ទាំងថ្ម កណ្តាលមហាសមុទ្រ (មានវីដេអូ)

Giola គឺជាឈ្មោះបឹងទឹកប្រៃ នៅជាប់មាត់សមុទ្រ ដែលមានរូបរាងដូចជាអាងហែលទឹក និង
ពោរពេញទៅដោយទេសភាព  ដ៏ស្រស់ស្អាត  ដែលមានទីតំាងស្ថិតនៅ  លើកោះ Thassos 
ប្រទេសក្រិក។

អាងហែលទឹកធម្មជាតិ ដ៏ចម្លែក និង មិនគួរឱ្យជឿនេះ  មានសីតុហ្ហភាពទឹកកក់ក្តៅ ជាងទឹក
សមុទ្រ ដោយសារតែ អាងហែលទឹក Giola គីសិ្ថតនៅចន្លោះផ្ទាំងថ្មយក្សដ៏ធំ  ស្រូបកម្តៅពី
ពន្លឺព្រះអាទិត្យ និងផ្តល់កម្តៅបន្តទៅក្នុងទឹក។

ភ្ញៀវទេសចរជាច្រើន ចូលចិត្តទៅកម្សាន្ត នៅទីនេះ រីករាយជាមួយនឹងការហែលទឹក ស្រូប
យកខ្យល់អាកាសបរិសុទ្ធ ដេកហាលថ្ងៃនៅលើផ្ទាំងថ្ម ថតទេសភាពដ៏ស្រស់ត្រកាលនៅជុំ
វិញតំបន់អាងហែលទឹកធម្មជាតិ Giola និង គយគន់ទស្សនីយភាពដ៏អស្ចារ្យជាមួយនឹងក្រុម
គ្រួសារ និងមិត្តភក្តិ៕

សូមទស្សនា វីដេអូ ខាងក្រោម

 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hitfull 


Tags: travel,  Amazing Natural Pool Giola in Thassos Island,  Greece