CamNews

ទេសចរណ៍ 

ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃប្រទេស កម្ពុជា។ ទីរួមខេត្តកំពង់ឆ្នាំង គឺក្រុងកំពង់ឆ្នាំង។ មាន​ព្រំប្រទល់​ខាងជើងជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និងខាងលិចជាប់ខេត្តពោធិ៍សាត់។ ខេត្តនេះស្ថិតនៅចំងាយ
ប្រមាណ៩១គ.​មពីរដ្ឋធានី​ភ្នំពេញ។


ខេត្ដកំពង់ឆ្នាំង​ជា​ទឹកដី​មួយ ដែល​ល្បីល្បាញ​ខាង​សិប្បកម្ម​ផលិត​ក្អមឆ្នាំង​។ មិនតែប៉ុណ្ណោះ
ទឹកដី​នេះ​ក៏​អំណោយផល​ខាង​ធនធានធម្មជាតិ​ជា​ពិសេស​ត្រី​បឹង​ទន្លេសាប​ដ៏ សម្បូរ​បែប
ដែល​ជា​ធនធាន​យ៉ាង​សំខាន់​សម្រួល​ដល់​ជីវភាព​ប្រជា​នេសាទ​ខ្មែរ​យើង​។

ទិដ្ឋភាពបឹងទន្លេសាប
បឹង​ទន្លេសាប​មួយ​ដ៏​ធំ​សណ្ដូក​ខ្លួន​ចំពាក់​កណ្ដាល​ទីរួមខេត្ដ កំពង់ឆ្នាំង ដែល​គេ​អាច​មើល​ពី
​ត្រើយម្ខាង​នៃទន្លេ​ឃើញ​ភ្នំ មាន​សណ្ឋាន​ដូច​ដងខ្លួន​មនុស្ស​ដេក​ចំហៀង​ខ្លួន​។ ភ្នំ​នោះ​ហើយ
​ដែល​ខ្មែរ​យើងគ្រប់​រូប​សុទ្ធតែ​បាន​ស្គាល់​តាម​រយៈ​រឿង ព្រេង​បុរាណ គឺ​រឿង​ឬ​ទ្ធិ​សែន​នាង​
ក​ង្រី​។ កាលណាគេ​និយាយ​អំពី​ខេត្ដកំពង់ឆ្នាំង គេ​នឹកឃើញ​ដល់​ភ្លាម​ភ្នំ​នាង​ក​ង្រី ដែល​ជា
ទី​តាំង​ប្រវត្ដិសាស្ដ្រ​របស់​ខេត្ដ​នេះ​។ គេ​អាច​ធ្វើ​ដំណើរ​ទៅ​កំសាន្ដ​នៅ​រមណីយដ្ឋាន​ភ្នំ​នាង​ក​ង្រី
ដោយ​ជិះទូក​ឬ​ជិះសាឡា​ង​ឆ្លងកាត់​ទន្លេសាប​រយៈពេល​ប្រមាណ​កន្លះ​ម៉ោង រួច​ធ្វើ​ដំណើរ​
តាម​ផ្លូវគោក​ប្រមាណ១៥​នាទី​បន្ថែម​ទៀត​។




ភ្នំនាងកង្រី
ក្រៅពី​ភ្នំ​នាង​ក​ង្រី​នេះ នៅ​មាន​ទីតាំង​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ដ​នេះ ដែល​ប្រជាជន​ខ្មែរ​យើង
​ចូល​ចិត្ដ​ទៅ​កំសាន្ដ​ទស្សនា ជា​ពិសេស​ក្នុង​ឱកាស​បុណ្យ​ទាន​ម្ដង​ៗ​ដូច​ជាៈ
-​ភ្នំ​រាប់បាត្រ ឋិត​នៅ​ចម្ងាយ​ប្រមាណ​១២​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​
អណ្ដូង​ជ្រៃ​ឃុំ​អណ្ដូង​ស្នាយ​ស្រុក​រលាប្អៀរ​។ ទីនោះ​ជា​រមណីយដ្ឋាន​បែប​ប្រវត្ដិសាស្ដ្រ​ទាក់
ទង​ទៅ​នឹង​រឿងព្រេង​របស់ខ្មែរ​យើង​។

ភ្នំ​រាប់បាត្រ
-​ភ្នំ​សន្ទូច ឋិត​ក្នុង ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ចម្ងាយ​៣​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​កំពង់
ឆ្នាំង​។

ភ្នំ​សន្ទូច

-​ភ្នំ​ក្រាំង​ដីមាស ឋិត​នៅ​ក្នុងស្រុក​រលាប្អៀរ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ចម្ងាយ​២​គីឡូម៉ែត្រ ពី
​ទីរួមខេត្ដ​កំពង់ឆ្នាំង ទីនោះ​មាន​ម្លប់ឈើ​ធំ​ៗ ខ្យល់ជំនោរ​ត្រជាក់​អម​ដោយ​ទេសភាព​ធម្មជាតិ
​ស្រស់​ត្រកាល​។

ភ្នំ​ក្រាំង​រមាស
-​ភ្នំ​តា​រាជ ឋិត​នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​កំពង់ឆ្នាំង ក្នុងភូមិ​ភ្នំ​តូច ឃុំ​ក្រាំង
​ពង្រ ស្រុក​រលាប្អៀរ តាម​ផ្លូវជាតិ​លេខ​៥ ជា​តំបន់​ប្រវត្ដិសាស្ដ្រ​ជាប់​ទាក់ទង​ទៅ​នឹង​របប​ខ្មែរ
ក្រហម​។

ភ្នំ​តា​រាជ
-ភ្នំតាពី ស្ថិតនៅភូមិភ្នំតាពី ឃុំកំពង់ហាវ ស្រុកកំពង់លែង ចំង៉ាយប្រហែល ១០គីឡូម៉ែត្រពី
ទីរួមខេត្តកំពុងឆ្នាំង ។

ភ្នំតាពី

ក្រៅពី​ភ្នំ​ធម្មជាតិ​ទាំងនេះ​ខេត្ដកំពង់ឆ្នាំង​ក៏​មាន​ប្រាសាទបុរាណ​ និងភ្នំជាច្រើនទៀតដែលភ្ញៀវ
​ទេសចរ​ជាតិ​ចូលចិត្ដ​ទៅ​កំសាន្ដ​នៅ​ពេល​មាន​ពិធីបុណ្យ​ទាន​ប្រពៃណីខ្មែរ​ម្ដង​ៗ​ ៕

ប្រភព៖ ខែ្មរមេឌា & Cambodiatour
ដោយ៖រស្មី

Tags: cambodiatraveltourtorism