ជុំវិញ ទុក្ខលំបាកវេទនារបស់អតីតតារាចម្រៀង អ៊ុំ គន្ធា លោក ផាន សុផាត ដែលជាអតីតស្វាមីក៏
បានដឹងពីរឿងនេះដែរ ប៉ុន្តែលោកបានចាត់ទុករឿងនោះជារឿងកម្មពៀររបស់នាង អ៊ុំ គន្ធា និងក្រុម
គ្រួសាររបស់នាង។
លោក ផាន សុផាត បានឲ្យដឹងក្នុងបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកថា លោកគ្មានមនោ
សញ្ចេតនាជាមួយនឹងនាង អ៊ុំ គន្ធា តាំងពីលែងលះគ្នាមកម្ល៉េះ។ ដោយឡែករឿងកូនវិញលោក ផាន
សុផាត បានឲ្យដឹងថា លោកមិនបោះបង់នោះទេ ពោលគឺលោកតែងជួយឧបត្ថម្ភជាញឹកញាប់ដែរ
តែនោះក៏អាស្រ័យលើជីវភាពរបស់លោកដែរ ហើយលោកបានបញ្ជាក់ថា ប្រសិនបើ អ៊ុំ គន្ធា អស់
លទ្ធភាពចិញ្ចឹមកូន លោកអាចទទួលយកមកចិញ្ចឹមបន្តបាន តែលោកសុំពិនិត្យ DNA សិន ព្រោះ
លោកមិនទុកចិត្តនៅឡើយថា កូននោះជាកូនរបស់លោក ឬយ៉ាងណាឡើយ ខណៈដែលលោក
ចេញទៅច្រៀងនៅអាមេរិក ស្រាប់តែមកវិញ អ៊ុំ គន្ធា មានផ្ទៃពោះនោះ។
ការលំបាកស្ទើរស្លាប់ស្ទើររស់របស់នាង អ៊ុំ គន្ធា នាពេលនេះត្រូវបានលោក ផាន សុផាត ចាត់ទុកថា
នោះមកពីទង្វើភ្លើតភ្លើនរបស់នាង។ លោកបានឲ្យដឹងថា នាង អ៊ុំ គន្ធា និងគ្រួសារឪពុកម្តាយរបស់
នាងមើលងាយលោកខ្លាំងណាស់ ខណៈដែលលោករកប្រាក់មិនបាន ពេលខ្លះគ្រូសារនាងជេរដៀល
ត្មិះលោកថា "អាអត់កំណើត" ជាដើម។ លោកបានចាត់ទុកថា នោះជាកម្មផល អ្វីដែលនាង អ៊ុំ គន្ធា
ធ្លាប់ធ្វើមកលើលោក នៅពេលនេះនាងត្រូវទទួលវិញ។
តែម្តាយ អ៊ុំ គន្ធា អ្នកស្រី អ៊ុង ស៊ីនួន បញ្ជាក់ថា "ទោះបីជា ផាន សុផាត ធ្វើបែបនេះ ក៏ខ្ញុំមិនប្រកាន់
ខឹងនឹងគេដែរ ខ្ញុំនៅតែអាណិតស្រឡាញ់គេជាកូនដដែល ខ្ញុំមិនដែលបន្ទោសគេទេ"។
ក្រោយពេលដែលដំណឹងរបស់ អ៊ុំ គន្ធា ត្រូវបានលេចឮពេញសារព័ត៌មានក្នុងប្រទេសនោះ នាងក៏
ទទួលបាននូវអំណោយពី លោកស្រី គឹម សេដ្ឋានី នាយកទីចាត់ការ កិច្ចការច្បាប់ និងសិទ្ធិមនុស្ស
និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អង្គភាពសាលារាជធានីភ្នំពេញ ដែល
បាននាំយកអំណោយទៅប្រគល់ជូន អ៊ុំ គន្ធា នៅផ្ទះនាងតែម្តង៕
ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer