CamNews

ព័ត៌មានអន្តរជាតិ 

អង្គការសហប្រជាជាតិ បញ្ចូលសមាជិកបណ្តោះអាសន្ន ៥


អង្គការសហប្រជាជាតិ៖
យោងតាមសារព័រមានបរទេសបានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ
ម្សិលមិញនេះ ប្រទេសចំនួន ៥ រួមមាន អាហ្ស៊ែប៊ែហ្ស៊ង់ (Azerbaijan) ប៉ាគីស្ថាន
(Pakistan) ម៉ូរុកកូ (Morocco) កាតេមាឡា (Guatemala) និង តូហ្គូ (Togo) ត្រូវបាន
ជ្រើសរើសជាសមាជិកបណ្តោះអាសន្ននៅអង្គការសហប្រជាជាតិសម្រាប់រយៈពេល ២ ឆ្នាំ។

លោក Nassir Abdulaziz Al-Nasser ប្រធានសភា នៃអង្គការសហប្រជាតិបាននិយាយថា សមាជិកភាពនេះត្រូវបានគេជ្រើសរើសតាមរយៈនៃការបោះឆ្នោតដោយសម្ញាត់ ហើយ
សមាជិកបណ្តោះអាសន្នទាំង៥ ថ្មីនេះ នឹងចូលទៅជំនួស ប្រទេស បូសស្នៀ Bosnia
ហឺហ្គូវីណា (Herzegovina) ប្រេស៊ីស (Brazil) ហ្គាបុង (Gabon) លីបឺណន់ (Lebanon) និង
នីហ្ស៊េរីយា (Nigeria) ដែលប្រទេសទាំង ៥ នេះ នឹងត្រូវផុតអណត្តិនៅថ្ងៃទី ចុងឆ្នាំ
២០១១ នេះ៕(xinhua)

ដោយៈសំអាត