CamNews

តារា 

គង់ វង្សយ៉ាទី ត្រូវប៉ាន់ ថតស្ពតសម្អាងការដកដៃ មិនរួច

ភ្នំពេញៈ  កញ្ញា គង់ វង្សយ៉ាទី នៅក្នុងឆ្នាំនេះ គេឃើញសន្ទុះ នៃកេរ្តិ៍ឈ្មោះរបស់នាង ហាក់
ឡើងក្រឺតៗ ដោយនៅក្នុងឆ្នាំនេះ នាងដូចជាក្តាប់ បានតំណែងច្រើន នៅក្នុងសិល្បៈនិង ធ្វើ
ឲ្យទស្សនិកជន ស្គាល់នាង កាន់តែតាមរយៈ ការថតស្ពតពាណិជ្ជកម្ម និងឈុតឆាកខារ៉ាអូខេ
ឲ្យផលិតកម្មល្បីឈ្មោះ ជាច្រើនហើយ ជោគជ័យនេះមិនបានប៉ុន្មានផង ក៏នាងស្រាប់តែ បាន
ទទួលតំណែង ជាពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ ហើយមួយរយៈ ចុងក្រោយនេះ យីអ៊ុន
របស់នាង ក៏កាន់តែឡើងខ្លាំង ដោយជាប់ដៃ ជាមួយការថតស្ពត ឲ្យសម្អាងការជាច្រើន បន្ត
គ្នាថែមទៀតផង ។

ស្រីស្រស់សម្រស់ ឆើតឆាយ ស៊ីវិល័យវ័យក្មេង កញ្ញា គង់ វង្សយ៉ាទី ក្នុងមួយរយៈពេលនេះ
គេឧស្សាហ៍ឃើញនាងបង្ហោះរូបថត ដែលគ្រងជាមួយ សំលៀកបំពាក់កូនក្រមុំ ក្នុងថ្ងៃមង្គល
ការជាច្រើន សន្លឹកបន្តគ្នា មិនដាច់ទាល់តែសោះ ដោយសារតែនាងជាប់ដៃ ថតស្ពតឲ្យហាង
សម្អាង ការជាច្រើនផុតពី មួយចូលមួយ មិនដាច់ខុសប្លែកកាលពីមុន ដែលនាងបង្ហាញមុខត្រឹម
តែ ការថតឈុតខារ៉ាអូខេ ។

នៅក្នុងឆ្នាំនេះគេអាច និយាយបានថាជាឆ្នាំល្អ សម្រាប់ស្រីស្រស់ រូបនេះ ដោយការងាររបស់
នាងហាក់ ជោគជ័យខ្លាំង ត្រឹមតែរយៈពេលខ្លី ហើយទីផ្សារ ការងាររបស់នាងកាន់ តែមមាញឹក
ខ្លាំង ជាពិសេស ជាមួយការថតស្ពត ឲ្យហាងសម្អាងការ ដោយនាង រំលេចរូបថត កូនក្រមុំពី
មួយ ទៅមួយតគ្នាមិនដាច់។

តារាសម្តែង និងជាពិធីការិនីរូបស្រស់ ប្រចាំស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីនក្នុងកម្មវិធី “រាត្រីកម្សាន្ត”
កញ្ញា យ៉ាទី ធ្លាប់បា្រប់ឲ្យដឹងថា នាងពិតជាមមាញឹកជាមួយ ការថតស្ពតច្រើនជាពិសេស តែង
តួជាកូនក្រមុំនេះ តែម្តងនៅក្នុងឆ្នាំនេះ គឺច្រើនមែនទែន ទាំងឈុតបែបបុរាណ និងជារ៉ូបបែប
សម័យ “រហូតដល់ពេលខ្លះ ខ្ញុំស្លៀកឈុត ទាំងអស់នោះ ពិតជាសប្បាយចិត្ត ខ្លាំងណាស់ ពេល
ខ្លះភ្លេចខ្លួន ចង់ក្លាយជាកូនក្រមុំ មែនទែន,ហើយក៏ចង់រៀបការ មែនទែនទៀតផង ” ។

កញ្ញា គង់ វង្សយ៉ាទី បានប្រាប់ឲ្យដឹងទៀតថា ពេលនេះនាង មានការមមាញឹក ជាមួយការងារ
សិល្បៈច្រើន ជាពិសេសការងារខាងក្រៅ គឺថតស្ពតពាណិជ្ជកម្មច្រើន នាងពោលថា នាងមិន
ទាន់ហ៊ាននិយាយទេ ថានាងចាប់ផ្តើមឡើងកូដ ឫយ៉ាងណាទេ សំខាន់លើ ទស្សនិកជន ឃើញ
លើ ការងាររបស់នាង។ តែទោះជាយ៉ាងណា នាងក៏សប្បាយចិត្តណាស់ នៅពេលដែលមាន
ការងារធ្វើច្រើនបែបនេះ៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment model kong vongyaty