ក្នុងកម្មវិធី Oprah Winfrey លោកអ្នកប្រហែលជាដឹងហើយថា Rihanna នាងបានសារភាពកាលពី
ចុងសប្ដាហ៍មកនេះថានាងពិតជានៅស្រលាញ់ Chris Brown ពិតមែន ហើយក្រោយពីកម្មវិធីនេះ
មកគេសង្កេតឃើញថាមានមតិជំទាស់ និងតិចតៀនជាច្រើនដល់តារារូបនេះពីសំណាក់ប្រិយមិត្ត។
ប៉ុន្តែមកដល់ពេលនេះក៏គេសង្កេតឃើញមានមតិគាំទ្រខ្លះៗដែរដោយគ្រប់គ្នាដែលគាំទ្រ Rihanna
ក្នុងបញ្ហានេះគេនិយាយថានាងជាមនុស្សមានបេះដូងស្មោះនិងជាមនុស្សស្មោះត្រង់នឹងការពិតខ្លួន
ឯង។
"ខ្ញុំគិតថាខ្ញុំចូលចិត្ត Riri ក្រោយពេលដែលនាងបានសារភាពប្រាប់ @Oprah" ឃ្លានេះគឺមានប្រិយ
មិត្តម្នាក់សរសេរនៅលើ Twitter របស់ខ្លួន ហើយមានម្នាក់ទៀតបានសរសេរថា Rihanna គឺជាតារា
ម្នាក់ដែលមានភាពស្មោះត្រង់បំផុតក្នុងផលិតកម្មចម្រៀង ព្រោះនាងក្លាហានក្នុងការនិយាយរាល់
អ្វីដែលជាការពិតចំពោះនាងចេញមក។ ហើយក្នុងនោះនៅលើ Twitter ក៏គេសង្កតឃើញមានប្រិយ
មិត្តជាច្រើនទៀតផងដែរដែលមានមតិគាំទ្រ Rihanna៕
ដោយ ៖ វិសាល
ប្រភព ៖ DM