Marilyn Manroe ជារាជនីសម្រស់ និងនិមិត្តរូបនៃភាពសិចស៊ីរបស់ហូលីវូដ ក្នុងកំឡុងឆ្នាំ ៥០
និង ៦០ នោះថ្មីៗនេះ ត្រូវបានគេរកឃើញថា នាងមិនមែនស្អាតពីធម្មជាតិឡើយ ហើយនាង
ធ្លាប់វះកាត់កែសម្ភស្សពី ៤ ទៅ ៥ ដងទៀតផង ។
ទស្សនិកជនខ្លះ ប្រហែលជាខកចិត្តខ្លះៗ ហើយក៏ឆ្ងល់ដែរថា តើធ្វើដូចម្តេចបានគេដឹងរឿងនេះ
តើមានភស្តុតាងអ្វីដែរ? ប្រាកដណាស់ ថ្មីៗនេះនៅឯកន្លែងដេញថ្លៃមួយឈ្មោះថា Julien នៅ
Beverly Hill រដ្ឋ California បានប្រកាសដាក់ដេញថ្លៃរបស់មួយ ដែលធ្វើអោយគេភ្ញាក់ផ្អើលជា
ខ្លាំង ។ របស់នោះ គឺជាវិក័យបត្តិបង់ប្រាក់ថ្លៃវះកាត់ និងរូបថត X-Ray ៦ សន្លឹកបង្ហាញអំពីការ
វះកាត់កែ ចង្កា របស់ Marilyn Manroe តែម្តង ។ វិក័យបត្តិទាំងនោះ គឺចេញដោយលោកវិជ្ជបណ្ឌិត
Michael Gurdin ក្នុងកំឡុងឆ្នាំ ១៩៥០ ដល់ ១៩៦២ ។ អ្នកដាក់ដេញថ្លៃបាននិយាយថា បើយើង
ទៅមើលពីអតីតកាលវិញ ក្នុងពេលដែលនាង ចាប់ផ្តើមកែសម្ភស្សត្រង់ ចង្កា របស់នាងក្នុងឆ្នាំ
១៩៥០ នាងបានបាត់មុខពីសិល្បៈ អស់រយៈពេល ២ ឆ្នាំរហូតដល់ ឆ្នាំ ១៩៥២ ទើបនាងលេច
មុខមកវិញ ជាមួយនិងរឿងល្បីៗជាច្រើន ។ មនុស្សជាច្រើន ក្នុងសម័យនោះមិនទាន់ដឹងថាមាន
ការវះកាត់កែសម្ភស្សច្រើននៅឡើយ ដូចនេះហើយទើបពួកគេ គ្មានការចាប់អារម្មណ៍ ។
បើទោះបីជាមានភស្តុតាង និងអំនះអំនាងយ៉ាងណាក៏ដោយ ក៏ទស្សនិកជនមួយចំនួន នៅតែមិន
ជឿនិងភ្នែក និងត្រចៀកខ្លួនឯងនៅឡើយថា រាជនីសម្រស់ម្នាក់នេះ បានវះកាត់កែសម្ភស្ស ។
ការដេញថ្លៃពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានតំលៃពី ១៥០០០ ទៅ ៣០០០០ ដុល្លារ ៕