CamNews

តារា 

តេង លក្ខិណា ត្រូវ​បាន​គេហទំព័រ វៀតណាម ចុះ​ផ្សាយ​ថា ជា​ពិធីការិនី​លេច​ធ្លោ​ជាងគេ ក្នុង​ប្រទេសកម្ពុជា

តាមប្រភពព័ត៌មានវៀតណាម នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៣ នេះ បានចុះផ្សាយថា
កញ្ញា តេង លក្ខិណា ជាតារាសម្តែង និងពិធីការិនីទូរទស្សន៍ របស់ប្រទេសកម្ពុជា ដែលមាន
សម្រស់ស្រស់ សោភាដូចតារាកូរ៉េ និងមានប្រជាប្រិយភាពបំផុត។

ពេលនេះ តេង លក្ខិណា ត្រូវចាត់ថា ជាតារាសម្តែង និងពិធីការិនី មានទេពកោសល្យក្នុង
ការនិយាយស្តីសមរម្យ ដែលធ្វើឲ្យទស្សនិកជនក្នុង និងក្រៅប្រទេសមាន ការគាំទ្រនាងយ៉ាង
ខ្លំាង។ មិនត្រឹមតែសម្តីសមរម្យនេះទេ ក្នុងនេះ ក៏លាយឡំនឹងរូប សម្រស់ស្រស់ស្អាត និងភាព
សិចស៊ី ដែលធ្វើឲ្យបុរស អ្នកមានទ្រព្យស្តុកស្តម្ភ ឈ្លក់វង្វេង់នឹង រូបនាងទៀតផង។

តាមប្រភពព័ត៌មានដដែល ថា តេង លក្ខិណា ជាប់ឈ្មោះជា តារាសិចស៊ី និងមានតម្លៃខ្លួនថ្លៃ
ក្នុងការថតពាណិជ្ជកម្ម សម្តែង ពិធីការិនី និងកម្មពិធីផ្សេងៗទៀត។ នៅក្នុងប្រទេសកម្ពុជា
នាងមានអ្នកគាំទ្រជាច្រើន បានស្គាល់ និងឃើញនាង ក្នុងកម្មវិធីទូរទស្សន៍ MYTV នៃការប្រគំ
តន្រ្តី A1 ដែលប្រព្រឹត្ត នៅរៀងរាល់អាទិត្យ។

កញ្ញា តេង លក្ខិណា ជាតារាវ័យក្មេង ក្នុងប្រទេសកម្ពុជា ទទួលបានភាពជោគជ័យ នៅក្នុងវិ
ស័យ ពិធីការិនីទូរទស្សន៍ ដោយសារតែនាង មានទឹកដមសំឡេងផ្អែម សុភាពរាបសារ ពេល
ទស្សនិកជនស្តាប់ ធ្វើឲ្យពួកគេសរសើរគ្រប់ៗគ្នា៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teng leakhena entertainment khmer star MC mytv តេង លក្ខិណា