CamNews

តារា 

នាងខ្ញុង បដិសេធរឿងស្នេហា ពាក់មី ប្រាប់ថាចាំទៅធ្វើជា កូនក្រមុំរបស់បុរសនៅបរទេស

រឿងរ៉ាវរបស់តារាកំប្លែងល្បីនាយ ពាក់មី និងនាងខ្ញុង ដែលវាបានក្លាយជារងើកភ្លើងឆេះតិចៗតែក្ដៅ
ងំ នោះមិនទាន់បានបញ្ចប់ស្រួលបួលនោះទេ កាលពីប៉ុន្មានខែមុននេះ ដោយសារតែការសម្ដែងលើ
ឆាករបស់អ្នកទាំង ២ ហាក់ដូចជាមានការស្និទ្ធស្នាលខុសពីធម្មតា នោះទើបមានពាក្យនិយាយពីមាត់
មួយទៅមាត់មួយថានាយ ពាក់មី និងនាងខ្ញុង ដែលជាសមាជិកក្រុមសម្ដែងកំប្លែង CTN នោះមាននូវ
សម្ព័ន្ធស្នេហាលួចលាក់ រហូតដល់ថ្នាក់រស់នៅក្នុងដំបូលតែមួយទៀតផង។

នរណាៗក៏បានដឹងថានាយពាក់មី ជាបុរសដែលជាមេគ្រួសារមានភរិយាស្របច្បាប់ហើយថែមទាំង
មានកូនទៀតផង ខណៈដែលនាងខ្ញុង ជាតារាមេម៉ាយកូនមួយក្ដៅស្រួយនោះ។ ពាក្យចចាមអារាម
នេះផងដែរ ក៏ត្រូវបាននាយ ពាក់មី ចេញមុខមកបកស្រាយម្ដងរួចមកហើយតាមរយៈទស្សនាវត្តីក្នុង
ស្រុកមួយកាលពីប៉ុន្មានខែមុននេះ។

តែយ៉ាងណាទោះបីជាមានការបកស្រាយពីនាយពាក់មី យ៉ាងណាក្ដីក៏ពាក្យនិយាយតៗគ្នានៅតែ
មានមិនដាច់ថាអ្នកទាំង ២ មានសម្ព័ន្ធភាពស្នេហាលួចលាក់ ដោយហេតុនេះទើបកាលពីពេលថ្មីៗ
កន្លងមកនេះអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខមកបកស្រាយ តែម្ដងថានាងកំពុង
តែរៀបចំខ្លួនធ្វើជាកូនក្រមុំ របស់បុរសនៅឯនាយសមុទ្ទ មិនមែនមានស្នេហាជាមួយនាយពាក់មី
នោះទេ។

នាងខ្ញុងបានប្រាប់អោយដឹងថា មុនពេលដែលនាងចេញមកប្រលូកក្នុងវិស័យសិល្បះកំប្លែងនេះ
នាងបានដាច់ស្រាច់គ្នាជាមួយអតីតស្វាមីដែលជាអាជីវករនៅខែត្រសៀមរាប រួចស្រាច់មកហើយ
ដោយការលែងលះគ្នាស្របច្បាប់តាមអំណាចសាលក្រមតុលាការ ហើយបញ្ហានេះគឺបណ្ដាល
មកពីការរស់នៅ មិនចុះសម្រុងគ្នា។

ហើយចំពោះបញ្ហាពន្លកស្នេហាថ្មីរបស់តារាមេមាយក្ដៅស្រួយរូបនេះ នាងបានប្រាប់ផងដែរថាពី
ដើមឡើយមិនដែលបានគិតរឿងថានឹងរកស្វាមីថ្មី នោះទេ។ ហើយមកដល់ពេលនេះដោយសារ
តែមានពាក្យនិយាយតមាត់គ្នា ថានាងខ្ញុងមានស្នេហាជាមួយនាយ ពាក់មី ទើបនាងខ្ញុងបានចេញ
មុខមកបកស្រាយតែម្ដងថា "បុរស​ដែល​ខ្ញុំភ្ជាប់​ទំនាក់​ទំនង​នោះ​មិន​មែន​ជា​បង ពែក​មី​ ដូច​ដែល​
ពាក្យ​ឮ​នា​ពេល​កន្លង​មក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បុរស​នោះ គាត់​ស្គាល់​ខ្ញុំ​ក៏តាម​រយៈ​​បង​ ពែក​មី ដែរ​។
ខ្ញុំ​បាន​ស្គាល់​បុរស​នៅ​ខាង​ក្រៅ​ស្រុក​ម្នាក់ ​ហើយ​មក​ទល់​ពេល​នេះ​ ពួក​ខ្ញុំ​បាន​ភ្ជាប់​ទំនាក់​ទំនង
​ស្នេហា​នឹង​គ្នា​ជាង​មួយ​ឆ្នាំ​ហើយ​ ក្រោយ​ពី​គាត់​សុំ​លេខ​ទូរស័ព្ទ​ខ្ញុំ​ពី​បង​ ពែកមី"។

នាង​បញ្ជាក់​ថា ការ​ព្យាយាម ​រស់​លាក់​បាំង​សមាសភាព​ជា​ស្ត្រី​មេម៉ាយ​កន្លង​មក​ មិន​មែន​ដើម្បី​ជា​
រនាំង​បិទ​បាំង​ស្នេហ៍​ជា​មួយ​បុរស​ណា​នោះ​ទេ តែ​ជា​ហេតុ​ផល​មួយ​ដើម្បី​ការងារ​ និង​​ចំណូល​ពី​សិ
ល្បៈ​ ប្រសិន​បើ​គេ​ដឹង​នាង​ម៉េម៉ាយ​គេ​មិន​ចង់​បាន​នាង​កាត់​សក់ការ​នោះ​ទេ៕

ដោយ៖ ផានិត
ប្រែសម្រួលអត្ថបទពី៖ Postkhmer 


Tags: khmer song khmer star comedy khmer star