ព័ត៌មានវីដេអូ ៖ កំហុសឆ្គងកើតមានឡើង អោយអចេតនា និងមិនបានដឹងខ្លួនទាល់តែសោះ អំឡុង ការសម្តែង រឿងកំប្លែង ក្រោមសាច់រឿង សាច់ឯង កាលពីរាត្រីថ្ងៃទី សៅរ៍ ទី ៩ ឧសភា ឆ្នាំ ២០១៥ កន្លងទៅនេះ បានធ្វើអោយ តារាកំប្លែងល្បី ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា សម្រេចចិត្ត បង្ហោះវីដេអូ ផ្លូវការ ផ្សាយតាមរយៈទំព័រ ហ្វេសប៊ុក សុំព្រះរាជទានទោស ពីព្រះមហាក្សត្រ បន្ទាប់ ពីមានការណែ នាំអោយដឹងនូវទោស កំហុស ដោយអចេតនា របស់ខ្លួន ពីសំណាក់ ឧត្តមភរិយា នាយ ពាក់មី ផ្ទាល់ តែម្តង ។ ជាការស្រាយបំភ្លឺ នាយពាក់មី អោយដឹងថា ក្នុង គោល បំណងតែមួយគត់ ធ្វើ យ៉ាងណា សម្តែងអោយតែ ទស្សនិកជនទាំងអស់គ្នា បានសើចសប្បាយ ខ្លួនពិតជាមិន ដឹងថា ប្រព្រឹត្តិទោសកំ ហុសនោះទេ រហូតភរិយាលោក គូសបញ្ជាក់អោយដឹង ទើបលោក ស្រឡាំងកាំង តែម្តង ។ជ្រាបកាន់ តែច្បាស់ តាមដានទស្សនា ឃ្លីបសុំព្រះរាជទានទោស និង ឃ្លីប វីដេអូកំប្លែង នាយ ពាក់មី សម្តែង ដោយប្រព្រឹត្តិទោសកំហុស ដោយអចេតនា ៕
Posted by Pek Mi CTN on Saturday, 9 May 2015
ដោយ ៖ កុសល
ប្រភព ៖ ហ្វេសប៊ុកផេក និងយូធូប