បន្ទាប់ពីត្រូវបានបោះឆ្នោតជាសមាជិកនៃក្រុមប្រឹក្សានយោបាយ ស្ដេចកំប្លែង ទិនហ៊ី ក៏បាន
សុំលាឈប់ ដោយសារតែខ្លាចអស់ប្រាក់ច្រើន។
កាលពីថ្ងៃទី ២៥មករាកន្លងទៅ កិច្ចប្រជុំនៃក្រុមប្រឹក្សាយោបលផ្នែកនយោបាយជាតិ របស់
ខេត្រ Guangdong (CPPCC Guangdong) ត្រូវបានធ្វើឡើងដោយមានវត្តមាន របស់កំពូល
តារាកំប្លែងចិន លោក ទិនហ៊្វី ដែលកាលពីមុននេះ លោក បានជាប់ឆ្នោតជាសមាជិក។ ប៉ុន្ដែ
សារព័ត៌មានបានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំនោះ "ស្ដេចកំប្លែង" នេះ បានដាក់ពាក្យសុំ
ដកខ្លួនចេញពីតំណាងជាសមាជិក ព្រមទាំងបានចាកចេញពីកិច្ចប្រជុំនៅពាក់កណ្ដាលទី។
ប្រភពព័ត៌មាន បានចុះផ្សាយថា មូលហេតុនៃការចាកចេញពីតំណែងរបស់លោក ទិនហ៊្វី គឺ
ពាក់ព័ន្ធនឹងការព្រួយបារម្ភ ខ្លាចអស់ប្រាក់ច្រើន។
ដោយមានតួនាទីជាសមាជិក លោក ទិនហ៊្វី នឹងមានភារកិច្ច ប្រមូលប្រាក់ សម្រាប់មូលនិធិ
នានា ដើម្បីជួយដល់សង្គម។ ប៉ុន្ដែដោយសារតែ កំពូលតារារូបនេះ ដើមឡើយជាមនុស្សមាន
ការកំណាញ់ផងនោះ លោកក៏ប្រញាប់លាលែងពីតំណែង។
ព័ត៌មាននេះ បានធ្វើឱ្យក្រុមអ្នកសិល្បៈមានការខកចិត្ត ដោយយល់ថា នេះជាភារកិច្ចដែលគួរ
តែមានមោទនភាព។
យ៉ាងនេះក្ដី កាលពីម្សិលមិញ ក្រុមហ៊ុនគ្រប់គ្រងរបស់ ទិនហ៊្វី បានចេញសេចក្ដីប្រកាសមួយ
ស្លែងថា កំពូលតារាកំប្លែងនេះ មិនទាន់បានសុំលាលែងពី CPPCC នោះទេ។
ដោយ ៖ សីហា
ប្រភព ៖ k14