CamNews

តារា 

តារាភាពយន្ត Jackie Chan ត្រូវបាន Guinness ផ្ដល់សញ្ញាបត្រជូន

បិតាភាពយន្តហុងកុង លោក Jackie Chan ត្រូវបានគេផ្ដល់ជូននូវសញ្ញាបត្រចំនួន ២ ដែលផ្ដល់ដោយ
ក្រុមការងារ Guinness World Records ក្នុងកម្មវិធីផ្សព្វផ្សាយខ្សែភាពយន្តទី ១០១ របស់លោកក្នុងទី
ក្រុងសៀងហៃ កាលពីប៉ុន្មានថ្ងៃមុននេះ។

ខ្សែភាពយន្តទី ១០១ របស់លោកមានចំណងជើងថា Chinese Zodiac ដែលខ្សែភាពយន្តនេះនឹងត្រូវ
បានចាក់បញ្ចាំងនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២។ លោក Jackie Chan បានថ្លែងក្នុងកម្មវិធីទទួលនូវ
សញ្ញាបត្រនេះផងដែរថាលោកបានរង់ចាំការទទួលបានសញ្ញាបត្រពី Guinness មកពេញមួយជីវិត
របស់លោក នេះគឺជាអ្វីដែលទទួលបានពីការខិតខំក្នុងអាជីពជាអ្នកសម្ដែងវាយកាប់ចាក់ បែបកំប្លែង
ដែលពោរពេញទៅដោយគ្រោះថ្នាក់។

ក្នុងអាជីពជាង ៥០ ឆ្នាំរបស់ Jackie Chan លោកបានថតខ្សែភាពយន្តទាំងក្នុងស្រុក និងជាមួយហូលី
វូដ ចំនួន ១០១ រឿង ដែលសុទ្ធសឹងតែជាខ្សែភាពយន្តបែបវាយកាប់ចាក់ និងមានលាយឡំជាមួយនឹង
ឈុតឆាកបែបកំប្លែងផងដែរ។ រាល់ភាពយន្តរបស់លោកគឺមិនមានតួ Stun នោះទេគឺលោកសម្ដែង
ក្នុងឈុតវាយតប់ដោយផ្ទាល់តែម្ដង៕

ដោយ៖ ផានិត 

 


Tags: jackie chan movie china leehom wang