ភ្នំពេញៈ បើតាមប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តមួយ ទម្លាយចេញពី មន្រ្តីតុលាការ បានបង្ហើបឲ្យដឹង
ថា តារាសម្តែងដ៏ល្បីក្នុង នៅពិភពសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ហៅ មុំ បានសម្រេចចិត្តដាក់
ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់តុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីលែងលះស្វាមីស្រប
ច្បាប់របស់អ្នកនាង គឺលោក យុត្ថា រ៉ាឆានី ដែលត្រូវបានគេដឹងថា ពាក្យបណ្តឹងលែងលះនេះបាន
ចូលដល់ដៃតុលាការ រយៈពេលមួយសប្តាហ៍មកហើយ ក៏ប៉ុន្តែព័ត៌មាននេះទើបតែ ត្រូវបានបែកធ្លាយ
ថ្មីៗនេះតែប៉ុណ្ណោះ ។
ជាការពិត កន្លងមកមហាជនគ្រប់ស្រទាប់វណ្ណៈ តែងតែបានឮជាញឹកញាប់ អំពីភាពរកាំរកូសនៅក្នុង
គ្រួសារតា រាសម្តែងដ៏ល្បីទាំងពីរដួងនេះថា បានចែកផ្លូវគ្នា ក៏ប៉ុន្តែអ្នកទាំងពីរតែងតែច្រានចោល ព័ត៌
មាននេះ ជាហូរហែរ រហូតមកដល់ពេលនេះ ទើបត្រូវបានប្រភពព័ត៌មានទម្លាយចេញជាថ្មីម្តងទៀត
ថា អ្នកនាង ចន ច័ន្ទ លក្ខិណា បានសម្រេចចិត្តពាក្យបណ្តឹងលែងលះប្តីជាផ្លូវការហើយ ។
ពាក់ព័ន្ធជាមួយនឹងព័ត៌មានដ៏រស៊ើបនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើការទំនាក់ទំនងទៅ
កាន់លោក យុត្ថា រ៉ាឆានី ដើម្បីឲ្យលោកបកស្រាយបំភ្លឺ ឲ្យទស្សនិកជនអស់ក្តីសង្ស័យ ដោយលោក
បានថ្លែងទាំង អស់សំណើចថា រឿងរ៉ាវរបស់លោកជាមួយនឹងភរិយា គឺជារឿងស៊ាំញាំទៅហើយ។
ម្យ៉ាងទៀតបើប្រភពព័ត៌មាននោះ ដឹងច្បាស់ជាងលោក សូមឲ្យគេចុះផ្សាយយ៉ាងម៉េចក៏ចុះទៅ ព្រោះ
លោកពិបាកនៅក្នុងការបកឲ្យបានច្បាស់ណាស់។ អាចនិយាយបានថា វាជារឿងច្រំដែលៗទៅ
ហើយ ។
លោក យុត្ថារ៉ា ឆានី និយាយថា "បើប្រភពមកពីតុលាការ គាត់ដឹងច្បាស់ ឲ្យគាត់ចុះតែម្តងទៅ ខ្ញុំដូច
ជាសាំទៅហើយ...!។ សម្រាប់ខ្ញុំ វាដដែលៗពេក ខ្ញុំអត់មានប្រតិកម្មអីទេ.. បើសិនជាដើមអម្ពិលដឹង
ច្បាស់ដឹង ថាខ្ញុំផ្តិតមេដៃ យ៉ាងម៉េចៗ ចុះទៅ..! ព័ត៌មានអីក៏លឿនម្ល៉េះៗ សូមឲ្យតុលាការហ្នឹង កូពី
(ថតចំលងពាក្យបណ្ដឹង) ឲ្យគេចុះផ្សាយទៅ ។ បើសិនជាមានលិខិតនោះមែន ខ្ញុំបរិយាយមិនកើត
ដោយសារខ្ញុំ កំពុងជួបជុំគ្នាសប្បាយ...!"។
ជាមួយគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលកំពុងតែទទួលរងនូវការលេចឮថា ដាក់ពាក្យលែង
លះប្តីទៅ តុលាការនោះក៏បានថ្លែងស្រដៀង ទៅនឹង លោក យុត្ថា រ៉ាឆានី ថា អ្នកនាងមិនចង់និ
យាយ រឿងពាក់ព័ន្ធនឹងគ្រួសារទេ ព្រោះសំអាងថា បើអ្នកណាគេដឹងច្បាស់ ឲ្យគេនិយាយតាមហ្នឹង
ទៅ ។ រឿងទាំងអស់នោះ ហាក់បីដូចជាស្រមោលអន្ទោលតាមប្រាណ តាមលងបន្លាចអ្នកនាង និង
គ្រួសារជាយូរមកហើយ ។
តារាសម្តែង ចន ច័ន្ទលក្ខិណា និយាយដោយខ្លីថា "រឿងនេះខ្ញុំមិនចង់និយាយ ok ?
សូមជំរាបថា កាលពីពេលកន្លងទៅថ្មីៗនេះដែរ មានប្រភពអាចទុកចិត្តបានបង្ហើបប្រាប់ទៀតថា
មូលហេតុដែលនាំឲ្យ តារាសម្តែង គូស្វាមីភរិយា មួយគូនេះដល់ថ្នាក់ ដើរដល់ផ្លូវបំបែកនោះ ដោយ
សារតែមានអ្នកទី៣ ចូលមកជ្រៀតជ្រែកស្នេហា ឆក់យកបេះដូង តារាសម្តែងកូន១ អ្នកនាង ចន
ច័ន្ទលក្ខិណា ដោយបុរសរូប នោះមានទ្រព្យសម្បត្តិសម្បូរបែប តាមប្រម៉ាញ់ស្នេហា តារាបង្ហាញម៉ូដ
រាង ខ្ពស់ស្រឡះរូបនេះ បានសម្រេចចិត្ត និងធ្វើឲ្យស្វាមី ភរិយា១គូនេះ ចាប់ផ្តើមមានបញ្ហារង្គោះរង្គើ
មិនចុះសម្រុងគ្នា ដល់ថ្នាក់ ចែកផ្លូវគ្នាបែប នោះតែម្តងទៅ ។ ចំពោះព័ត៌មាន ដែលលើកឡើងថា តារា
សម្តែងល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា លែងលះស្វាមីស្ងាត់ៗនោះ គឺមកពីពួកគេទាំងពីរ នាក់
មិនចង់ឲ្យមាន ព័ត៌មានចុះផ្សាយ និងភ្ញាក់ផ្អើលនាំឲ្យ ប៉ះពាល់កេរ្តិ៍ ឈ្មោះក្នុងសិល្បៈ ព្រោះថា កន្លង
មក គ្រួសារ១នេះ ធ្លាប់ត្រូវបានទស្សនិកជន សរសើរថា ជាគ្រួសារគំរូ ប៉ុន្តែពេលមានបញ្ហាបែបនេះ
ត្រូវតែលាក់បាំង ព្រោះកុំឲ្យខ្មាសគេ៕
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល