CamNews

តន្រ្តី 

បីសាច "Monster" Big Bang ឡើងមកលេខ ១ គ្រប់កម្មវិធី!

Big Bang ដែលទើបនឹងចេញ Monster កាលពីម្សិលមិញនោះស្រាប់តែបង្កអោយមានភាពភ្ញាក់
ផ្អើលដោយវីដេអូចម្រៀងនេះបានឡើងមកលំដាប់លេខ ១ ស្ទើរគ្រប់កម្មវិធីដែលមាននៅក្នុង
Chart របស់ Kpop!

កាលពីម្សិលមិញនេះគេបានហៅ Big Bang ថា All-Kill Monster ដែលបានវាយលុកយកលេខ ១
ស្ទើរគ្រប់កម្មវិធីដូចជា Melon, Olleh, Soribada, M-Net, Bugs, Naver, Cyworld, និង Dosirak ជា
ដើម។ មិនត្រឹមតែ Monster នោះទេដែលទទួលបានតំណែងក្នុង Kpop Chart ក្នុងនោះក៏មានបទ
ចម្រៀងផ្សេងទៀតរបស់ Big Bang ផងដែរដូចជា​ Feeling និង Bingle Bingle ដែលបទចម្រៀង
ទាំង ២ នេះសុទ្ធសឹងតែជាបទចម្រៀងដែលឋិតនៅ លំដាប់ថ្នាក់ Top Ten។

ដោយ៖ នីតា
ប្រភភពី៖ Allkpop 

 


Tags: big bang kpop