CamNews

តារា 

ព្រាប សុវត្ថិ បែកធ្លាយរឿង លួចមានប្រពន្ធចុង ជាតារាសម្តែង

ភ្នំពេញ៖ មហាជន ក៏ដូចជាអ្នករស់នៅក្នុងចង្កោមសិល្បៈមួយចំនួន បាន ដឹងយ៉ាងច្បាស់ថា កំពូលតារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ គឺមានប្រពន្ធ និងកូនរួចទៅហើយ ព្រោះជារឿយៗ តារាចម្រៀង ល្បីឈ្មោះរូបនេះ តែងតែបណ្តើរប្រពន្ធ ទៅចូលរួមក្នុងកម្មវិធីអ្នកសិល្បៈ ជាប់ជានិច្ច និងថែមទាំងផ្អែមល្ហែម ជាមួយគ្នានៅមុខគេឯងទៀតផង ។

ប៉ុន្តែដោយឡែក ថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានមហាជន និងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក មានការសង្ស័យយ៉ាងខ្លាំងថា លោក កំពុងតែមានប្រពន្ធចុង លួចលាក់ដែលនារី នោះ ជាតារាសម្តែង មានប្រជាប្រិយភាពទៀតផង ។

ការសង្ស័យរបស់មហាជន បែបនេះបន្ទាប់ពី គេបានឃើញរូបភាពកៀកកើយមួយសន្លឹក ត្រូវបានតារាសម្តែង ស្រស់ សោភា កញ្ញា ពេជ្រ ថាវរ៉ា បង្ហោះ នៅក្នុង Account Facebook របស់នាង ជាមួយលោក ព្រាប សុវត្ថិ និងបានសរសេរថា” Morning ja with my husband love him nas” បកប្រែថា “អរុណសួរស្តី ច៎ា ជាមួយប្តីរបស់ខ្ញុំ ស្រឡាញ់គាត់ណាស់”។

ជុំវិញព័តមានដ៏ក្តៅគគុគនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤គេហទំព័រ LookingTODAY មិនអាចទាក់ទង សុំការស្រាយបំភ្លឺពីតារាចម្រៀង ចាស់វស្សា ប្រចាំផលិតកម្ម ហង្សមាស លោក ព្រាប សុវត្ថិ បានទេ ។ តែយ៉ាងណា ចំពោះរឿងនេះ តារាសម្តែងរូបស្រស់ ពេជ្រ ថាវរ៉ា បាននិយាយរៀបរាប់ឲ្យដឹងថា "ចំពោះរូបហ្នឹង គឺខ្ញុំគ្រាន់តែបង្ហោះលេងប៉ុណ្ណោះបង..! កុំច្រឡំអី...តាមពិតទៅរូបហ្នឹង ខ្ញុំបានថតជាមួយគាត់( ព្រាប សុវត្ថិ) យូរណាស់ហើយ គឺប្រហែលជា៦ទៅ៧ខែមកហើយ តាំងពីខ្ញុំថតរឿង«ធ្លាប់ស្រឡាញ់ខ្ញុំទេ?» ជាមួយគាត់មកម្ល៉េះ.. តែខ្ញុំទើបបង្ហោះពេលនេះ" ។

កញ្ញា ពេជ្រ ថាវរ៉ា ក៏បានបន្ថែមទៀតថា "សូមកុំឲ្យមហាជន មានការយល់ច្រឡំ ព្រោះរូបនេះ គឺគ្រាន់តែជាការ សម្តែង នៅក្នុងខ្សែភាពយន្ត តែប៉ុណ្ណោះ ព្រោះបង ព្រាប សុវត្ថិ នរណាៗក៏ដឹងថា គាត់មានប្រពន្ធមានកូនរួច ហើយដែរ"៕

www.lookingtoday.com

 

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: preap sovath Entertainment Khmer super star Singer Hangmeas production ព្រាប សុវត្ថិ