CamNews

ប្លែកៗ 

ចម្លែកណាស់! សត្វសុនខ អាចងូតទឹកជាមួយ Dlophin បានយូរជាង ៣០នាទី

 
ឥណ្ឌា៖ តាមការអោយដឹងរបស់ ទស្សនាដ្ដី Spott នៃប្រទេសឥណ្ឌាមួយ ដែលបានចុះផ្សាយ
កាលពីថ្ងៃ សៅរ៍សប្ដាហ៍មុននេះថា មានសត្វសុនខខ្មៅដ៏ធំមួយ អាចងូត និងហែលទឹកដ៏ជ្រៅ
ក្នុងមហាសមុទ្រឥណ្ឌា (Indian Ocean) ជាមួយត្រីផ្សោត (Dolphin) បានយ៉ាងអស្ចារ្យបំផុត។

 

លោក Ahoy បាននាំ Kira (សុនខ) ទៅកាន់ប៉ែកខាងត្រូងមហាសមុទ្រឥណ្ឌា  ដើម្បីដាក់សាក
អោយហែលជាមួយត្រី dolphin ជាច្រើន។ លោក Ahoy បាននិយាយថា ឆ្កែរបស់គាត់កាល
នៅតូច វាចូលចិត្ដចុះទឹកខ្លាំងណាស់។ ដោយឃើញដូចនេះ លោកក៏បានយកវាទៅជ្រមុជទឹក
ជារៀងរាល់ថ្ងៃ។ អ្វីដែលអស្ចា្ររ្យ គឺពេលនេះ គឺ Kira អាចមុជទឹកជាមួយ Dolphin បានប្រហែល
ជា ៣០នាទី ដោយមិនមែនការភ័យខា្លច។





លោក Ahoy បានបន្ដថា គាត់ក៏មានភាពងឿងឆ្ងល់ ពីភាពប៉ិនប្រសព្វ និងការដែលមិនចេះ
ខ្លាចរបស់សុនខមួយនេះដែរ។ ហើយនេះជាវីដេអូក្លីប ដែលបង្ហាញពីភាពប៉ិនប្រសព្វនៃសត្វ
សុនខនេះ។ សូមចុចដើម្បីមើល៕



ដោយ៖ រក្សា
ប្រភព៖ dailymail


Tags: unbelievable strange dog swims with dolphin Indian