CamNews

តារា 

G-Dragon របួសក្នុងពេលប្រគំតន្ត្រីនៅជប៉ុន

ថ្មីៗនេះ G-Dragon បានធ្វើដំណើរទៅជប៉ុន ដើម្បីធ្វើការប្រគំតន្ត្រី One Of A Kind Tour របស់
គេនៅ Kyocera Dome ទីក្រុង Osaka ។ G-Dragon បានផ្តល់ដំណឹងមកថា គេមានរបួសជើង
ខាងស្តាំ គឺគ្រិចករជើង តែ G-Dragon នៅតស៊ូខំប្រឹងបញ្ចប់ Concert របស់គេទាល់តែបាន ។

បន្ទាប់ពីបញ្ចប់កាប្រគំតន្រ្តីភ្លាម G-Dragon បានសំដែងការសុំទោសដល់អ្នកគាំទ្រទាំងអស់
តាម Line និយាយថា រូបគេពិតជាអរគុណដល់អ្នកគាំទ្រទាំងអស់ ហើយក៏សុំទោសផងដែរ
ព្រោះគេមិនបានសំដែងអោយអស់ សមត្ថភាពព្រោះតែរបួស ។



គ្រូពេទ្យនិយាយថា G-Dragon ត្រូវការសំរាករយៈពេល ២ សប្តាហ៍ទើបរបួសជាសះស្បើយ
បានលឿន ។ តែ G-Dragon ប្រាប់ថាគេត្រូវបញ្ចប់ការសំដែង Concert របស់គេអោយចប់សព្វ
គ្រប់សិន ទើបគេធ្វើការសំរាកព្យាបាល ៕


ដោយ ៖ លីលី
ប្រភព ៖ k14


Tags: gdragon kpop