CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ឋានសួគ៌ពន្លឺព្រះអាទិត្យ

អូស្រ្តាលី៖ ឋានសួគ៌ពន្លឺព្រះអាទិត្យ គឺជាតំបន់មួយដ៏ស្រស់ស្អាត និងភ្លឺចែងចាំងដែលមាន
ទីតាំងស្ថិតនៅតំបន់ឈូងសមុទ្រខាងកើត ប្រទេសអូស្រ្តាលី។

ឋានសួគ៌ពន្លឺព្រះអាទិត្យ ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញបំផុតសំរាប់ភ្ញៀវទេសចរណ៍មក
សំរាកលំហែកាយ    កំសាន្តជាមួយមិត្តភក្តិ និងក្រុមគ្រួសារ   ដោយសារតែតំបន់នេះ មាន
ទេសភាពដ៏ស្រស់ត្រកាល  មានឆ្នេរខ្សាច់ពណ៌ស  ជាមួយនឹងពន្លឺព្រះអាទិត្យដ៏ភ្លឺចែងចាំង
នាពេលព្រឹកព្រលឹម។

ភ្ញៀវទេសចរណ៍ជាច្រើន   ចូលចិត្តមកកំសាន្តនៅទីនេះ  រីករាយជាមួយនឹងការដើរកំសាន្ត
លើឆ្នេរខ្សាច់ ហែលទឹក ជិះទូកក្តោង និងដេកហាលថ្ងៃ៕

ដោយ៖ វណ្ណៈ
ប្រភព៖ europe.chinadaily


Tags: Australia,  Travel,  Sunshine