CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍បាតសមុទ្រ The Great Barrier Reef ប្រទេសអូស្រ្តាលី

អូស្រ្តាលី៖ The Great Barrier Reef គឺជាកន្លែងដ៏ស្រស់ស្អាត ប្លែកភ្នែក ជាមួយនឹងទិដ្ឋភាព
ដ៏ស្រស់បំព្រងនៅបាតសមុទ្រ ក្នុងប្រទេសអូស្រ្តាលី។

The  Great  Barrier  Reef ជាតំបន់ទេសចរណ៍បាតសមុទ្រដ៏ទាក់ទាញមួយ  ក្នុងទឹក ដែល
សំបូរទៅផ្កាថ្ម និងហ្វូងមច្ឆា ប្លែកៗ ស្រស់ស្អាត ជាច្រើន  សំរាប់ភ្ញៀវទេសចរណ៍មកកំសាន្ត
និងទស្សនា ជីវិតមច្ឆា ពិតៗ ដែលរស់នៅបាតសមុទ្រ។

ភ្ញៀវទេសចរណ៍  មកពីគ្រប់បណ្តាលប្រទេសទាំងអស់លើពិភពលោក   ចូលចិត្តមកកំសាន្ត
នៅតំបន់បាតសមុទ្រនេះ    រីករាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល    នៅបាតសមុទ្រ
មុជទឹកគយគន់ពពួកផ្កាថ្មចំលែកៗ   និងហ្វូងមច្ឆាធំតូច   ជាច្រើនប្រភេទ ដែលមានជីរិតរស់
នៅ នៅក្នុងសមុទ្រប្រទេសអូស្រ្តាលី៕

ដោយ៖ វណ្ណៈ
ប្រភព៖ BBC


Tags: Australia Travel The Great Barrier Reef