(អូស្ត្រាលី)៖ ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ គឺនាង Coralie Myers និយាយថា នាងសឹងតែមិនជឿភ្នែកខ្លួនឯង នៅពេលប្រទះឃើញក្រពើមួយក្បាល នៅក្បែរបង្គន់ ខណៈដែលនាងដើរចូលបន្ទប់ទឹក នៅពេលព្រឹកហើយក៏ប្រញាប់រាយការណ៍ ប្រាប់ប៉ូលិសភ្លាមៗដែរ។
ហេតុការណ៍នេះកើតឡើង នៅក្នុងផ្ទះ Myers ស្ថិតនៅតំបន់ Darwin ប្រទេសអូស្ត្រាលី ប៉ូលិសមិនទាន់សន្និដ្ឋានថា នរណានឹងយកសត្វក្រពើមួយក្បាលនេះ មកទុកក្នុងផ្ទះកើតហេតុទេ ប៉ុន្តែ Myers គិតថា ប្រាកដជាមានមនុស្សលួចចូលផ្ទះ ហើយយកវាមកប្លុងចោលទីនេះ ក្នុងបំណងអ្វីមួយ។
ទោះជាយ៉ាងណា សមាជិកគ្រួសារ Myers ត្រូវបានចាត់ទុកថា សំណាងដែលគ្មាននរណាម្នាក់ រងគ្រោះថ្នាក់ដោយសារក្រពើមួយក្បាលនោះ ហើយ Tom Nichols ដែលជាអ្នកជំនាញ ចាប់ក្រពើក៏បានមកផ្ទះ Myers រួចបានចងមាត់ក្រពើ ខ្លាចបង្កហេតុមុននឹងបញ្ជូនវា ទៅកសិដ្ឋាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង