CamNews

ព័ត៌មានបច្ចេកវិទ្យា 

ធ្លាប់តែ Galaxy Note 7 តែម្តងនេះ​ ផ្ទុះឆេះឡើងផ្អើលលើយន្តហោះ ព្រោះ ផ្ទុះកាសស្តាប់ត្រចៀក

ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ រងនូវការឆេះមុខឡើងខ្មៅ និងរលាកដៃថែមទៀតផង បន្ទាប់ពីកាស ស្តាប់ត្រចៀករបស់នាង ស្រាប់តែផ្ទុះឆេះ អំឡុងពេលដែលធ្វើដំណើរផ្លូវអាកាស ទៅកាន់ប្រទេស អូស្រ្តាលី នេះបើយោងតាមការគូសបញ្ជាក់ពីមន្រ្តីផ្លូវការនៅថ្ងៃពុធនេះ ស្របពេលដែលមានការ ព្រមាន អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងអេឡិចត្រូនិចដែលមានថ្ម នៅលើយន្តហោះ ។ 



ស្រ្តីជាអ្នកធ្វើដំណើររូបនេះ គឺកំពុងតែស្តាប់ចម្រៀង ជាមួយនឹងកាសស្តាប់ត្រចៀក ដែលមានថ្ម មួយគ្រឿង អំឡុងពេលដែលនាងធ្វើដំណើរលើយន្តហោះ ពីទីក្រុង ប៉េកាំង ប្រទេសចិន ទៅកាន់ ទីក្រុង Melbourne ប្រទេសអូស្តា្រលី នៅថ្ងៃទី ១៩ កុម្ភៈ​ កន្លងទៅ ពេលនោះហើយ គឺមានសម្លេង ផ្ទុះជាខ្លាំង ។ គូសបញ្ជាក់ដល់ក្រុមការងារស៊ើបអង្កេត គ្រោះថ្នាក់ the Australian Transport Safety Bureau (ATSB) ស្រ្តីរងនូវគ្រោះថ្នាក់ខាងលើ បញ្ជាក់ឲ្យដឹងថា ភ្លាមៗនោះ វាស្រាប់តែផ្ទុះ ឡើង ចឹងទេ ខ្ញុំក៏ប្រញាប់ដោះវា គ្រវែងទៅនឹងដី បន្ទាប់ពីផ្ទុះឆេះខ្លោចមុខ និងរលាកដៃ​ ថែមទៀត ផង។ ពេលនោះហើយ ដែលក្រុមការងារបម្រើការលើយន្តហោះ ប្រញាប់យកទឹកមកពន្លត់ ជៀស វាងហានិភ័យកាន់តែធ្ងន់ធ្ងរ ។ 



មន្រ្តីត្រួតពិនិត្យសុវត្ថិភាពអាកាសចរណ៍ ពុំបានគូសបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ ដែលជាប់ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ខាងលើនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ថ្មកាសស្តាប់ត្រចៀក គឺជាកត្តាចម្បងដែលនាំឲ្យមានការផ្ទុះឆេះ​ ចឹងទេ រាល់គ្រឿងអេឡិចត្រូនិច ដែលមានថ្ម គឺជា សក្តានុពលខ្ពស់មួយ ដែលប្រឈមនឹងហានិភ័យ នៃការធ្វើដំណើរតាមផ្លូវអាកាស  ប្រភពបញ្ជាក់ ឲ្យដឹងថា រាល់គ្រឿងអេឡិចត្រូនិចដែលមានថ្ម ត្រូវតែកុំយកតាមខ្លួន តែត្រូវរក្សាទុក នៅក្នុងវ៉ាលី ដាក់ឥវ៉ាន់ ដែលពុំមែនអូសនៅជាប់ខ្លួន។ ប្រភពដដែលបន្ថែមឲ្យដឹងថា​ កាលពីឆ្នាំទៅ ក្រុមហ៊ុន អាកាសចរណ៍ភាគច្រើន បានហាមមិនឲ្យនាំយក ឬក៏ប្រើប្រាស់ទូរស័ព្ទដៃ Samsung Galaxy Note 7 ឡើងលើយន្តហោះនោះទេ ព្រោះប្រឈមខ្លាំងនឹងគ្រោះថ្នាក់ជាយថាហេតុ ខណៈពេលដែលមាន សេចក្តីរាយការណ៍ជាបន្តបន្ទាប់ ពីករណីផ្ទុះថ្មទូរស័ព្ទដៃ Samsung Galaxy Note 7 កាលពី កន្លងមកនេះ ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន​


Tags: Australia Int news Hot news Explode