តារាចម្រៀង Jay Chou របស់ចិនបាននិយាយថាម្នាក់ៗគួរណាតែឈប់ឆ្កួតជាមួយ Gangnam Style
ហើយមកស្ដាប់ចម្រៀងចិនវិញល្អជាជាង។
តារាចម្រៀងរូបនេះបាននិយាយនៅមុខអ្នកសារព័ត៌មានក្នុងកម្មវិធី Golden Horse Awards កាលពី
សប្ដាហ៍មុន។ Jay Chou ចង់អោយជនជាតិចិនភាគច្រើនឈប់ កូរ៉េនិយម ហើយវិលមកស្ដាប់នូវបទ
ចម្រៀងរបស់ចិនវិញហើយក្នុងនោះលោកក៏សំដៅដល់តារាមួយចំនួនផងដែរដែលគាំទ្រដល់ Psy
ម្ចាស់បទ Gangnam Style ដោយបាននិយាយថា តារាចិនទាំងអស់គួរណារួបរួមគ្នាក្នុងការពង្រឹង
វិស័យសិល្បះជាតិហើយឈប់ Gangnam Style តទៅទៀត។
ជាមួយគ្នានេះផងដែរ Jay Chou ក៏ត្រូវបានគេរិះគន់តបវិញដែរ ដោយមនុស្សជាច្រើនបាននិយាយ
ថាលោក Jay Chou នេះឯងដែល កូរ៉េនិយម នោះព្រោះថតវីដេអូចម្រៀងច្រៀងចិនតែប្រើ Style
សម្លៀកបំពាក់និងរាំដោយចម្លងពីកូរ៉េសុទ្ធសាធ ហើយថែមទាំងលាបសក់ពណ៌សរទង់ដែង ដូចជា
តារាកូរ៉េទៀតផង ហើយបើ Jay Chou មិនច្រៀងចិនទេនោះ មុខជាគេថាជាតារា Kpop ហើយមើល
ទៅ។ ជាមួយគ្នានេះផងដែរ Jay Chou ក៏បានចេញមកនិយាយការពារខ្លួនផងដែរថា មនុស្សទាំង
នោះចេះតែនិយាយអោយតែរួច ហើយសក់នេះគឺមិនមែនសក់កូរ៉េ នោះទេព្រោះសក់សរទង់ដែង
នេះគឺសក់ Style អាមេរិកកាំង សុទ្ធសាធ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ jpopasia