ការលក់កីឡាករនៅក្នុងបាល់ទាត់អន្តរជាតិគឺជារឿងធម្មតាដែលកើតឡើងជារៀងរាល់រដូវ
កាល។ ពេលខ្លះអ្នកគ្រប់គ្រង់ក្លឹបធ្វើការលក់កីឡាករនីមួយៗគឺដោយសារការលេងមិនបាន ល្អនៅក្នុងការប្រកួត ប៉ុន្តែពេលខ្លះវាលក់កីឡាករក៏បានបន្សល់ទុកនូវភាពសោកស្តាយដល់ ក្លឹបផងដែរដែលជាក់ស្តែងដូចជាក្លឹប Manchester United ដែលមានដូចខាងក្រោម៖
១. ការលក់កីឡាករ
Gerard Pique ទៅអោយ
Barcelona
Gerard Pique បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនបានយ៉ាងល្អនៅក្នុងសាលា La Macia
ក្នុងទីក្រុង Barcelona, ក៏ប៉ុន្តែបន្ទាប់មករូបលោកក៏បានសំរេចចិត្តចូលរួមលេងអោយក្លឹប
Manchester United។ ក្រោយពីបានចូលរួមលេងអោយក្រុមចំនួន១២ក្របខណ្ឌ, គឺ៤ឆ្នាំនៅ
Old Trafford រូបលោកត្រូវបាន Sir Alex Ferguson ដែលជាអ្នកចាត់ការក្លឹបលក់ទៅអោយក្រុម
Barcelona ក្នុងតំលៃខ្លួន៥លានផោន។ភ្លាមៗនោះកីឡាករGerardPiqueបានក្លាយទៅជាកីឡា
ករដ៏សំខាន់សំរាប់ក្រុមBarcelonaនឹងក្រុមជំរើសជាតិរបស់អេស្បាញដោយសារទំរង់លេងដ៏
ល្អ, ដែលបានបន្សល់ទុកនូវភាពសោកស្តាយចំពោះលោក Sir AlexFerguson ដែលមិនបាន
ផ្តល់នូវ ឪកាសពិតប្រកដដល់ Gerard Pique នៅ Old Trafford។
២. ការលក់កីឡាករ
Diego Forlan ទៅអោយ
Villarreal
Diego Forlan បានមកកាន់ទឹកដី Old Trafford ក្នុងតំលៃខ្លួន ៦.៩លានផោនជាមួយនឹងក្តី
រំពឹងដ៏ជឿជាក់, ប៉ុន្តែបន្ទាប់ពីរូបគេរកគ្រាប់បាល់បានចំនួន ១៧គ្រាប់ក្នុងការប្រកួតចំនួន ៩៥លើករួចមក, កីឡាករសញ្ជាតិ អុយរាហ្គាយ រូបនេះត្រូវបានផ្ទេរទៅអោយក្លឹប Villarreal
ក្នុងតំលៃ ៣លានផោន។ នៅក្នុងរដូវកាលដំបូងរូបគេបានជួយអោយក្លឹបក្លាយជា ជើងឯក ជាមួយនឹងគ្រាប់បាល់ ២៥គ្រាប់, ក្រោយមកតំលៃខ្លួនរបស់កីឡាកររូបនេះ បានឡើងដល់ ២១លានផោន, នឹងបានឈ្នះពានរង្វាន់កីឡាករល្អបំផុតនៅក្នុងការប្រកួត បាល់ទាត់ពិភព
លោក (World Cup) ក្នុងឆ្នាំ២០១០ផងដែរ៕
ដោយ
វឌ្ឍនា