ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សាច់សច្រមុះស្រួច កញ្ញា យូរី កន្លងមកតែងតែ មានបណ្តាញ
ព័ត៌មាន ក្នុងស្រុក មួយចំនួនចុះផ្សាយថា នាងមាន ទំនាក់ទំនងស្នេហា ជាមួយអ្នកនេះ ជាមួយ
អ្នកនោះ ជាហូរហែ។ មិនតែប៉ុណ្ណោះ ក៏មានព័ត៌មាន លេចឮថា នាងមានទំនាក់ទំនង ជាមួយ
ឧកញ៉ា និងអ្នកជំនួញ ម្នាក់ផងដែរ ។
ប៉ុន្តែទោះជាយ៉ាងណា ចំពោះព័ត៌មានដែរលេចឮ ចេញមកខាងក្រៅ ជាហូរហែទាំងអស់នេះ
ត្រូវបានតារាចម្រៀង ក្រមិចក្រមើម យូរី ចេញមុខបដិសេធ រួចទៅហើយ ដោយនាងបាន
អះអាងថា នាងគ្មានទំនាក់ទំនង ស្នេហាជាមួយបុរស ណាម្នាក់ឡើយ ។
ជុំវិញរឿងស្នេហានេះដែរ ស្រីស្រស់សាច់ សសម្បូរមន្តស្នេហ៍ កញ្ញា យូរី បានបញ្ជាក់ ប្រាប់
គេហទំព័រ LookingTODAY ឲ្យដឹងតាមទូរស័ព្ទថា "ចំពោះព័ត៌មាន ដែលគេនិយាយថា ខ្ញុំមាន
ទំនាក់ទំនងស្នេហាជា មួយបង អាន គុណកូឡា នោះ គឺជារឿងមិនពិតនោះទេ ។
តាមពិតទៅគេគ្រាន់តែ យល់ច្រឡំប៉ុណ្ណោះ ព្រោះអីខ្ញុំបានសម្តែងក្នុងបទ សង្សារមួយថ្ងៃ
សង្សារមួយជីវិត ជាមួយគាត់គេមើលទៅសមគ្នា គេក៏និយាយអ៊ីចឹងទៅ... ។ ប៉ុន្តែរឿងពិត
គឺមិនដូចតាមការសម្តែង នៅក្នុងបទចម្រៀងនោះទេ ។ចំពោះការដើរលេង ក៏ខ្ញុំមិនទៅ
ជាមួយបង កូឡា តែពីរនាក់ដែរ បើទៅ គឺទៅលក្ខណៈក្រុមការងារតែម្តង.."។
ម្ចាស់បទ សង្សារមួយថ្ងៃ សង្សារមួយជីវិត កញ្ញា យូរី បានបន្តថា "ជុំវិញព័ត៌មានហ្នឹង ខ្ញុំ
នឹងចេញមុខ បកស្រាយឲ្យបានច្បាស់ម្តងទៀត នៅលើកញ្ចក់ ទូរទស្សន៍ ក្នុងកម្មវិធី "រាត្រី
កម្សាន្ត" នៅថ្ងៃអាទិត្យខាងមុខ ដើម្បីកុំឲ្យមហាជន និងមិត្តៗយុវវ័យយល់ ច្រឡំតទៅ
ទៀត" ។
តារាចម្រៀង លេងខ្លួនបែប Cute Cute ទាន់សម័យរូបនេះ បាននិយាយប្រាប់គេហទំព័រ
LookingTODAY លាយឡំនឹងសំណើច តិចៗថា "ខ្ញុំគ្មានហុងស៊ុយទេ រឿងស្នេហាហ្នឹង..
ព្រោះអីខាងសារព័ត៌មាន បានចុះផ្សាយថា ខ្ញុំមានស្នេហា ជាមួយបង អាន គុណកូឡា
អ៊ីចឹង.. ហើយក៏គ្មាននរណា ហ៊ានស្រឡាញ់ខ្ញុំដែរ បើខាងសារព័ត៌មាន ចុះផ្សាយយ៉ាង
ដូច្នេះ..លែងមានអ្នកស្រឡាញ់ខ្ញុំហើយ.." ។
ស្រីស្រស់វ័យក្មេង សំឡេងពីរោះ កញ្ញា យូរី បានបង្ហើបប្រាប់ថា បច្ចុប្បន្នការងារ សិល្បៈ
របស់នាង គឺមានការមមារញឹកខ្លាំង ព្រោះនាងជាប់ថតខ្សែ ភាពយន្ត នៅក្នុងផលិតកម្ម
សាន់ដេ។ ចំពោះការចេញទៅច្រៀង នៅតាមខេត្តពេលនេះ មិនសូវមាននោះទេ ដោយ
សារតែ ជារដូវធ្លាក់ភ្លៀងច្រើន ។ ប៉ុន្តែតារាចម្រៀងរូបនេះ ឲ្យដឹងថា នៅថ្ងៃទី១ខែកញ្ញា
ខាងមុខនេះ នាងត្រូវចូលរួមច្រៀង ក្នុងកម្មវិធី សឹង្ហាបៀរ នៅមជ្ឈមណ្ឌល កោះពេជ្រ
និងប៉ះជាមួយ តារាចម្រៀង មកពីប្រទេសថៃ ផងដែរ ៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល