ក្នុងកិច្ចសម្ភាសមួយ ដែលត្រូវបានរៀបចំឡើងដោយ Camnews កាលពីព្រឹកថ្ងៃទី ២៩ឧសភា
កំពូលតារាចម្រៀង មាស សុខសោភា បានអោយដឹងថា បច្ចុប្បន្ននាងមានទម្ងន់ ៥០គីឡូក្រាម នេះគឺជាទម្ងន់មួយដែលសមស្របជាមួយនឹងកំពស់របស់នាង។
Camnews ៖ ជំរាបសួរ កញ្ញា មាស សុខសោភា! ខ្ញុំទូរស័ព្ទមកពីគេហទំព័រ Camnews។ កញ្ញាសុខសប្បាយជាទេ?
មាស សុខសោភា ៖ ចាស សុខសប្បាយ ប៉ុន្ដែកំពុងមមាញឹកក្នុងការថតបទចម្រៀងថ្មី។
Camnews ៖ បាទ! ទាក់ទឹននឹងការចាប់ផ្ដើមនៃជីវិតសិល្បៈ តើកញ្ញា សុខសោភា អាចប្រាប់
បានទេថា មានកត្តា ឬមូលហេតុអ្វីខ្លះដែលនាំអោយកញ្ញាបានចូលប្រឡូកក្នុងវិស័យសិល្បៈ?
មាស សុខសោភា ៖ ចាស ទីមួយគឺខ្ញុំជឿជាក់ទៅលើសមត្ថភាព និងទេពកោសល្យល្អរបស់ខ្លួន
និងដោយការជួយជ្រោមជ្រែង ជម្រុញលើកទឹកចិត្តពីបងប្រុសរបស់ខ្ញុំ ដែលបានព្យាយាមនាំ
ខ្ញុំចូល កាលពីជំនាន់នោះ ធ្វើអោយខ្ញុំមានភាពក្លាហាន និងបានចូលក្នុងសិល្បៈ។
Camnews ៖ ទាក់ទឹនជាមួយនឹងរូបរាងកាយ តើកញ្ញាមានវិធីសាស្ដ្រអ្វីដែលជួយអោយកញ្ញា
មានរាងកាយស្រស់ស្អាត រាងស្រឡូនបែបនេះ?
មាស សុខសោភា ៖ ការថែរាងគឺយើងឧស្សាហ៍ហាត់ប្រាណ ញ៉ាំមានពេលវេលា យើងអត់
អាចញ៉ាំទៅតាមមាត់ឃ្លានបានទេ គឺញ៉ាំពេលថ្ងៃច្រើនជាងពេលយប់។
Camnews ៖ តើកញ្ញាមានតមអាហារដូចជាភ្លៅមាន់ដែរ ឬទេ?
មាស សុខសោភា ៖ ញ៉ាំដែរ នៅពេលយើងធ្វើការខ្លាំងចឹង គឺយើងញ៉ាំ ប៉ុន្ដែនៅពេលមិនសូវ
ធ្វើការ គឺមិនសូវហ៊ានញ៉ាំដែរ ដោយសារតែអត់បញ្ចេញញើសច្រើនចឹងណា។
Camnews ៖ កញ្ញាអាចប្រាប់បានទេថា បច្ចុប្បន្នទម្ងន់របស់កញ្ញាប្រហែលជាប៉ុន្មានគីឡូក្រាម?
មាស សុខសោភា ៖ ទម្ងន់របស់ខ្ញុំ អឺរ ៥០ គីឡូ ហឹៗ(សើច)។
Camnews ៖ បង្វែរសំណួរមកកាន់បញ្ហាមនុស្សធម៌វិញ កញ្ញាមានកម្មវិធីណាមួយដែលជួយ
ដល់កុមារ ឬជនក្រីក្រដែរ ឬទេ?
មាស សុខសោភា ៖ ការងារសង្គម ខ្ញុំធ្លាប់រក Fund មកពីស្រុកក្រៅ ជួយប្រជនជនខ្មែរយើង
លិចទឹក ជំនាន់កាលពីប៉ុន្មានឆ្នាំមុន កាលណោះយើងទៅច្រៀងដោយអត់យកកម្រៃ ដើម្បី
ជួយដល់កុមារកម្រា ជួយដល់សមាគមន៍ដែលគាត់អញ្ជើញសម្រាប់ការរៃអង្គាសសម្រាប់ជួយ
ដល់កុមារកើតអេដស៍។ កាលពីមុន ខ្ញុំធ្លាប់ទៅច្រៀងអោយសមាគមន៍ ៣ ៤ដងដែរ ដោយ
អត់យកលុយ ដើម្បីយើងប្រមូលវិភាគទាន មកជួយដល់ស្រុកខ្មែរយើង។
Camnews ៖ កញ្ញាមាននៅបន្ដ ឬចង់បន្ដសកម្មភាពមនុស្សធម៌នេះដែរ ឬទេ?
មាស សុខសោភា ៖ ខ្ញុំនៅបន្ដដែរតើ ថ្មីៗនេះ នៅដើមខែនេះ ខ្ញុំនឹងទៅសំដែងនៅឯប្រទេស
អូស្ដ្រាលី ដើម្បីយក មកជួយដល់កុមារនៅស្រុកខ្មែរយើងដែរ។ ប្រហែលជាដើមខែណឹង ខ្ញុំ
នឹងចេញទៅ ហ្នឹងហើយ គឺសមាគមន៍ដែលគេធ្វើទៅ ហើយថវិកាដែលចំណេញមួយចំនួន
គឺយកមកជួយដល់កុមារ។
Camnews ៖ ចំណែករឿងស្នេហារបស់កញ្ញាវិញ តើអាចរៀបរាប់បានទេថាកំពុងវិវឌ្ឍដល់
ណាហើយ?
មាស សុខសោភា ៖ រឿងណឹងដូចជា ទស្សនិកជន គាត់បានដឹងខ្លះហើយណឹង ចឹងខ្ញុំមិន
បាច់និយាយទេ ន៎!
Camnews ៖ បន្ដទៅនេះ កញ្ញាមានពាក្យពេចន៍អ្វីដើម្បីជាសារ ដាស់តឿនដល់យុវវ័យកម្ពុជា
ដែរ ឬទេ?
មាស សុខសោភា ៖ ចាស! ក្មេងៗ ប្អូនៗដែលជាយុវវ័យ គាត់គួរតែធ្វើខ្លួនអោយមានប្រយោជន៍
ដល់សង្គម ហើយជាពិសេសគឺសម្រាប់ខ្លួនគាត់ដែរ។ ដើម្បីមុននឹងដល់សង្គម គាត់ខ្លួនឯងណឹង
គួរតែធ្វើអោយមានប្រយោជន៍ដល់ខ្លួនឯង និងសហគមន៍ និងសង្គមជាតិទាំងមូល។ បើមិនអាច
ជួយដល់សង្គមក៏គួរតែជួយដល់ខ្លួនឯង ដូចជាមិនគួរសេពគ្រឿងញៀន ឬក៏អំពើអ្វីដែលមិន
ចំណេញដល់ខ្លួនឯង ណឹងគួរគប្បីចៀសវាងទៅ! ណឹងហើយ បើសិនមានបំណងធ្វើអី គឺយើង
Focus ទៅលើរឿងណឹងមួយទៅ បើយើងខំប្រឹងរឿងច្រើនពេក ខ្លាចថា យើងមិនបានសម្រេច
ចឹងបើចង់ធ្វើអ្វីមួយគឺយើងខំប្រឹង និងផ្ដោតទៅលើរឿងណឹងមួយទៅ ទើបបំណងយើងបាន
សម្រេច។
Camnews ៖ ជាចុងក្រោយ កញ្ញាមានបទចម្រៀងថ្មីអ្វីខ្លះដើម្បីជាចំណងដៃដល់អ្នកគាំទ្រ
របស់កញ្ញា ?
មាស សុខសោភា ៖ ចាស បទចម្រៀងថ្មី គឺ ពេលគេងទើបអាចភ្លេចបង ឬគេមានសំណាង
អូនមានទឹកភ្នែក និងបទជាច្រើនទៀត(ទាំងនេះគឺបទចម្រៀងថ្មីៗដែលនឹងចេញក្នុងពេលខាង
មុខ)។
ខាងក្រោមនេះ គឺជាបទចម្រៀងរបស់កញ្ញា មាស សុខសោភា ដែលទទួលបានការគាំទ្រ
យ៉ាងច្រើនពីមិត្តយុវវ័យ ៖
ពិន្ទុមួយរយ បទចម្រៀងកំពុងពេញនិយមរបស់ មាស សុខសោភា
បងលេងសើចតែគេមែនទែន
ដោយ ៖ សូរីយ៉ា