សេចក្តីរាយការណ៏លំអិតបន្ថែមអំពី គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់ ដែលបណ្តាលឲស្លាប់ សមាជិកក្រុម Ladies’ Code ម្នាក់ បានលេចចេញនូវពត៌មានថ្មី ដែលជាប់ពាក់ព័ន្ធនឹង អ្នកបើកបរ ហើយនិងរថយន្តនោះ។
Polaris Entertainment ដែលជាភ្នាក់ងាររបស់ Ladies’ Code បានបង្ហើបឲដឹងថា៖ នៅថ្ងៃ ដែលមាន គ្រោះថ្នាក់ចរាចរណ៏នោះ គឺជាលើកដំបូង ដែលអ្នករៀបចំការធ្វើដំណើររបស់ Ladies’ Code ជាអ្នក បើកបរ រថយន្តនោះ ហើយវាគឺជារថយន្តជួល។ នៅថ្ងៃទី ៤ សីហានេះ អ្នកតំណាង មកពីPolaris Entertainment បានប្រាប់ Star Todayថា៖ រថយន្ត ដែលធ្វើដំណើរ ដោយ Ladies’ Code ត្រូវបាន ជួលនិង បើក ជាលើកដំបូង នៅថ្ងៃនោះ ជំនួសឲរថយន្ត របស់អ្នករៀបចំការធ្វើដំណើរ ដែលខូច។
វាបានឲដឹងដែរថា Mr. Park គឺជាអ្នកបើករថយន្តនោះ ហើយគាត់មិនមែនជា តៃកុងថ្មី រឺជាបុគ្គលិកថ្មី ទេ ប៉ុន្តែគាត់ធ្វើការឲ Polaris Entertainment និង មានបទពិសោធន៏ ជាអ្នករៀបចំការធ្វើដំណើរ អស់ច្រើនឆ្នាំមកហើយ។ តំណាងរបស់ភ្នាក់ងារនោះ និយាយថា៖ ក្នុងកំឡុងពេលMr. Park គឺជាអ្នករៀបចំការធ្វើដំណើរ គាត់ មិនធ្លាប់មានគ្រោះថ្នាក់ចរាចរណ៏ អ្វីឡើយ។
មកដល់សព្វថ្ងៃ រថយន្ត ដែលដឹក Ladies’ Code នោះ ត្រូវរក្សាទុកនៅ វិទ្យាស្ថាន ស៊ើបអង្កេតវិទ្យាសាស្រ្ត ដើម្បីរកឲឃើញនូវមូលហេតុដែលបង្កឲមានគ្រោះថ្នាក់ ចរាចរណ៏នោះ។
អាន៖ ក្រុមតារាចំរៀង Ladies' Code ជូបគ្រោះថ្នាក់ចរាចរណ៏ដ៏សាហាវ ស្លាប់មួយ របួសធ្ងន់ពីរនាក់ (មានវីដេអូ)
ប្រែសំរួលដោយ៖ មុនី
ប្រភព៖ soompi