ព្រឹកថ្ងៃនេះ គឺជាពិធីដង្ហែរសពរបស់ សមាជិក Ladies’ Code គឺ RiSe។ ពិធីនេះ ធ្វើឡើង នៅឯ មន្ទីរពេទ្យ Anam ក្នុងប្រទេសកូរ៉េខាងត្បូង។ មានមនុស្ស ជាច្រើន បានចូលរួម ក្នុងពិធីនោះ រួមទាំង សមាជិកក្រុម Ladies’ Code ផ្សេងទៀតដូចជា Ashley, Zuny និង Sojung។
បើយើងក្រលេកទៅមើល រូបថតរបស់ RiSe វិញ ហាក់ដូចជានៅស្រស់ៗ ដោយសារតែ ស្នាមញញឹម របស់នាង ប៉ុន្តែក្រុមគ្រួសារ ក៏ដូចជា មិត្តភក្តិទាំងអស់ មិនអាចញញឹមបានដូចនាងអញ្ចឹងឡើយ ក្រៅពីបង្ហូរ ទឹកភ្នែកសស្រាក់ ដោយសារតែ ពួកគេមិនដាច់ចិត្តឲនាងចាកចេញទាំងនៅវ័យក្មេងដូច្នេះទេ។
Sojung ក៏មានវត្តមាន ក្នុងពិធីនោះដែរ ទាំងអង្គុយលើរទេះរុញ បានបិទម៉ាស់ និង ពាក់់មួកជិតមុខ ហាក់ដូចជា មានសភាពមិនទាន់ បានធូរស្បើយ នៅឡើយ។ ជាមួយគ្នានេះដែរ ស្ថានីយ័ធំជាច្រើន បាន ប្រកាស ឲអ្នកសារពត៌មានទាំងអស់ រក្សាគំលាតពី Sojung ដើម្បីឲនាងមានភាពងាយស្រួលក្នុងការ ធ្វើ ដំណើរ។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ koreaboo