CamNews

តារា 

គួរឲសោកស្តាយណាស់! សមាជិក Ladies’ Code បានបាត់បង់ជីវិតម្នាក់ទៀតហើយ

RiSe សមាជិក Ladies’ Code ដែលបានទទួលគ្រោះថ្នាក់ ចរាចរណ៏ កាលពីសប្តាហ៏មុននោះ កាលពីម្សិលមិញ នាងបានបាត់បង់ជីវិតទៅហើយ។




បន្ទាប់ពីនាង បានស្លាប់កាលពីថ្ងៃទី ៧ សីហា វេលាម៉ោង ១០ព្រឹក វាបានឲដឹងថា ពិធីដង្ហែរសព បានប្រារព្ធធ្វើនៅមន្ទីរពេទ្យ
University Anam Hospital ដើម្បីឲអ្នកកាន់ទុក្ខទាំងអស់អាចនិយាយ ពាក្យលាគ្នាជាលើកចុងក្រោយទៅកាន់នាងបាន។ ជាមួយនឹង សមានទុក្ខដ៏ក្រៀមក្រំ និង កាផ្ញើរសារលើកទឹកចិត្តតាមប្រព័ន្ធonline ពីសំណាក់ អ្នកគាំទ្រទូទាំងសកលលោក ព្រមទាំង មិត្តរួមអាជីពជាច្រើននាក់ទៀត អ្នកខ្លះ ក៏បាន ចូលរួមក្នុងពិធីនោះដែរ។

ពិធីកំដរសពនេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី៩ សីហា ហើយពិធីបុណ្យសពរបស់នាង នឹងត្រូវធ្វើនៅ ថ្ងៃនោះ​តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយព៌តមានក្នុងស្រុក បានឲដឹងថា សមាជិក
Ladies’ Code ដទៃទៀត កំពុងជួយសំរាលទុក្ខគ្នាទៅវិញទៅមក ក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះ។

 

អាន៖  គួរឲអាណិតណាស់! ម្នាក់ៗស្រក់ទឹកភ្នែក អួលដើមក នៅក្នុងពិធីដង្ហែរសព នាង EunB (មានវីដេអូ)

 

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  soompi