CamNews

តន្រ្តី 

ប្រុសស្អាត NU'EST ចេញវីដេអូ និងអាល់ប៊ុមថ្មីហើយ (វីដេអូខាងក្នុង)

NU'EST ត្រូវបានគេស្គាល់ថា ជាក្រុមចំរៀងបុរស KPOP ដែលទទួលបានការគាំទ្រ ដោយ
សារបទ Face ហើយបន្តសារភាពល្បីល្បាញដោយបទ Action និង Hello ទៀត ។



ដើម្បីបំរើអារម្មណ៍ទស្សនិកជន បន្ទាប់ពីបាត់មុខមួយរយៈពេលរួចមក ថ្ងៃនេះក្រុមចំរៀងបុរស
NU'EST បានបញ្ចេញវីដេអូចំរៀង និង អាល់ប៊ុមថ្មី ។ បទថ្មីនេះមានចំនងជើងថា Sleep Talking
ដែលជាប្រភេទមួយប្លែកដែលគេហៅថា " Mystic Fantasy " បើយោងទៅតាមសំដីរបស់ផលិត
កម្ម Pledis ។ បទចំរៀងនេះនិយាយអំពី បុរសម្នាក់ដែលបានលួចស្រឡាញ់នារីម្នាក់ តែមិនហ៊ាន
សារភាពប្រាប់នាងឡើយ បានត្រឹមគេងមមើ មមាយ។ Camnews សូមអញ្ជើញទស្សនិកជន ទៅ
ទស្សនាទាំងអស់គ្នា ៕


Tags: kpop star new mv song nu'est pledis sleep talking