រាងកាយយើង ពេលដែល កាន់តែ មានអាយុច្រើន នោះយើង និងកាន់តែ បាក់កំលាំង និងទ្រុតទ្រោម ទៅមិនអាច លេងកីឡាករ ធ្ងន់បានឡើយ ។ ចំលែកតែ លោកយាយ ម្នាក់នៅ ខេត្ត Fuhzou ប្រទេស ចិន នៅតែលេង កីឡាធ្ងន់ៗបាន ហើយមាន សុខភាពល្អ ទៀត ។
លោកយាយ Li Guochuan មានអាយុ ៨០ ឆ្នាំទៅហើយ តែមានសុខភាព ល្អរឹងមាណ ខ្លាំងណាស់ ។ យើងមិនឃើញ មានសាច់ដុំ អ្វីលើខ្លួន គាត់មែន តែគាត់ អាចអាវ៉ង់ដី បានរហូត ដល់ទៅ ១៥០ ដង ដែលនេះ ជាការ ហាត់ប្រាណ ប្រចាំថ្ងៃ របស់លោកយាយ ។ លោកយាយ Li បានប្រាប់ថា គាត់ចាប់ ផ្តើមហាត់ កីឡារ កាលពី ៣ ឆ្នាំមុន ហើយពីដំបូង លោកយាយ អាចអាវ៉ង់ បានតែ ៥ ទៅ ១០ ដង ប៉ុណ្ណោះ ។ ដោយសារ ការខិតខំ បន្តហាត់ ជាប់មក គាត់ក៏អាច អាវ៉ង់បាន ១៥០ ដង ក្នុងពេលព្រឹក ជាប្រចាំ ។ ក្រៅពីការ ហាត់បែបនេះ លោកយាយ Li ក៏មានចំណង់ ចំណូលចិត្ត លេងកីឡា វាយសី និងបាល់បោះ ផងដែរ ។ លោកយាយ តែងតែលេង បាល់បោះ ជាមួយ ក្មេងៗប្រុសជំទង់ នៅពេល ល្ងាច ។
លោកយាយ និយាយថា ការហាត់ប្រាណ នេះពិតជា ជួយលោកយាយ អោយមាន សុខភាពល្អ ហូប បាន សំរាន លក់ស្រួល មិនដូចចាស់ៗ ដទៃឡើយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14