CamNews

ប្លែកៗ 

ដំរីទឹកដ៏ធំបំផុត អាចមានស្និទ្ធស្នាលជាមួយក្មេងៗមែនឬ?

 

អេស៉្បាញ៖ បើយើងងាកទៅមើលប្រទេសអេស៉្បាញឯណ្ណោះវិញ ក្មេងជាច្រើននាក់ បាន
គ្នាសុំឪពុកម្ដាយរបស់គេ ចូលទៅទស្សនា ក្នុងសួនសត្វមួយ ដែលល្បីថាសត្វដំរីទឹកដែល
មានមាឌធំៗ មានភាពរាក់ទាក់ និងចូលចិត្ដ ជាមួយក្មេងៗ។



តាមការអោយដឹងពីភ្ងៀវទេសចរណ៍ ដែលជាមាតាបិតា របស់កុមារតូចៗ បាននិយាយថា
សួនសត្វ Vlenciais Bioparc ក្នុងទីក្រុង Valencia ពេលនេះហាក់បីដូចជាមានប្រជាប្រិយ
ភាពគ្រាន់បើ ខណៈដែលក្មេងៗជាច្រើន ចេះតែនិយាយតៗគ្នាថា សត្វដំរីទឹកដែលនៅទី
នោះ ពិតជាស្លួត ហើយចូលចិត្ដពួកគេទៀតផង។



តាមពិតទៅ សត្វដែលមានមាឌធំ និងទំងន់រាប់សិបតោននេះ វាតែងតែដើរមកជិតក្មេងៗ
ខណៈដែលក្មេងៗ ចេះតែលើកដៃជើង ឬយកនំចំណីគប់អោយវានោះ។ តែទោះបីជាយ៉ាង
ណាក៏ដោយ ក៏សត្វទាំងនោះ ហាក់បីជាមានអារម្មណ៍ចូលចិត្ដក្មេងៗផងដែរ នៅពេលដែល
វាមានអាយុកាន់តែចាស់ៗទៅ នេះបើតាមអ្នកធើ្វការ ក្នុងសួនសត្វនោះ បាននិយាយ៕

ដោយ៖ មឿន
ប្រភព៖ newsday


Tags: Unbelievable strange hippopotamusSpain