CamNews

ទេសចរណ៍ 

កោះធម្មជាតិដ៏ស្រស់ស្អាត ពោរពេញដោយទេស ភាពដ៏ចម្លែកៗ

Lefkada  គឺជាកោះធម្មជាតិមួយ  ដ៏ស្រស់ស្អាត  សម្បូរទៅដោយទេសភាព ដ៏ស្រស់បំព្រង ប្លែក កម្រ ឃើញ ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសក្រិច។

កោះ Lefkada ពោរពេញទៅដោយបរិយាកាស និង ទិដ្ឋភាព ដ៏ទាក់ទាញ ដូចជា មានទឹកសមុទ្រពណ៌ ខៀវដ៏ថ្លាឈ្វេង ដូចកញ្ចក់ ភ្ជាប់ជាមួយនឹងឆ្នេរខ្សាច់ដ៏សក្បោះ ព័ទជុំវិញដោយជួរភ្នំ និង មានព្រៃឈើ ដ៏ខៀវស្រងាត់ បានធ្វើកោះធម្មជាតិមួយនេះ​ក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុត បានទាក់ទាញភ្ញៀវទេសចរ ជាច្រើនមកកំសាន្តនៅទីនេះ ជារៀងរាល់ថ្ងៃ។

ភ្ញៀវទេសចរភាគច្រើន ចូលមកកំសាន្តនៅទីនេះ រីករាយជាមួយនឹងការហែលទឹក ដើរកំសាន្តតាមឆ្នេរ ខ្សាច់ ស្ទួចត្រី ដេកហាលថ្ងៃ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ជិះទូកគយគន់ទេសភាពដ៏នៅជុំវិញ តំបន់នេះ៕

សូមទស្សនា រូបភាព​ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ greeka


Tags: Travel Lefkada Island Greece