CamNews

តារា 

Justin Bieber បន្តការជិះលើស្មាអង្គរក្ស ផ្គើនដាក់ការរិះគន់

តារាចំរៀងវ័យ ១៩ ឆ្នាំ Justin Bieber ដែលតែងតែសម្បូររឿងអាស្រូវ និងការ រិះគន់របស់
ទស្សនិកជននោះ ឥលូវនេះកាន់តែបន្ត ចរិកទំនើងរបស់ខ្លួន ផ្គើនដាក់ការរិះគន់ទៀតហើយ ។ 

កន្លងទៅថ្មីៗនេះ មិនទាន់បានប៉ុន្មានផង Justin Bieber ត្រូវបានទស្សនិកជនរិះគន់យ៉ាងចាស់
ដៃដោយសារតែ ជិះលើកស្មាអង្គរក្ស ២ នាក់ឡើងលើមហាកំផែងចិន ដែលខ្លួនឯងជាមនុស្ស
ធំពេញវ័យទៅហើយ ។ ថ្មីៗនេះទៀត Justin Bieber មិនខ្វល់ពីការរិះគន់ នៅតែបន្តសកម្មភាព
នេះទៀតដដែល ។

Justin Bieber to "play well" when to go to the party carrying the bodyguard 2

Justin Bieber ត្រូវបានគេប្រទះឃើញ ជិះលើស្មារបស់អង្គរក្សសារជាថ្មី នៅចំពោះមុខហ្វូងអ្នក
កាសែត ។ ពេលនោះត្រូវបានគេដឹងថា ជាពេលដែល Justin Bieber ចាកចេញពីក្លឹបកំសាន្ត
មួយនៅ West Hollywood រដ្ឋកាលីហ្វ័រញ៉ា ដែលជាកន្លែងប្រារព្ធពិធីខួបកំណើតរបស់ Usher ។

Justin Bieber to "play well" when to go to the party carrying the bodyguard 1

គួរបញ្ជាក់ផងដែរថា តារាចំរៀងវ័យក្មេងម្នាក់នេះ កាន់តែធំកាន់តែល្បី គឺកាន់តែបញ្ចេញចរិត
អាក្រក់ទំនើងរបស់ខ្លួន ដោយពីមុនមកមានចរិតអាក្រក់ជាច្រើនដូចជា នោមដាក់ធុងក្រៅបន្ទប់
ទឹកក្នុងភោជនីយដ្ឋាន ស្តោះទឹកមាត់ដាក់ អ្នកជិតខាងជាដើម ៕


ព័ត៌មានកំសាន្តផ្សេងៗទៀត ដែលទស្សនិកជនចូលចិត្ត ៖
-មើលចំណាត់ថ្នាក់ស្រីស្អាតទាំង ១០ ដែលបានបោះឆ្នោតដោយ ទស្សនិកជនចិនរាប់លាននាក់
-វីដេអូចំរៀងរបស់ T-ARA ដែលថតនៅម៉ុងហ្គោលី ធ្វើអោយទស្សនិកជន ខកចិត្តជាខ្លាំង (មានវីដេអូ)
-Taylor Swift និង Selena ជាប់ក្នុងលំដាប់កំពូល ជាតារាស្រីគំរូល្អដល់យុវវ័យ 

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: justin bieber paparazzi star singer entertainment usher