CamNews

តារា 

វីដេអូខ្លី៖ Siwon"រត់បះសក់"ពេលត្រូវអ្នកគាំទ្រដេញតាមនៅចិន

ពេលត្រូវអ្នកគាំទ្រដេញតាម Siwon ត្រូវរត់គេចខ្លួនជុំវិញព្រលានយន្ដហោះ។

កាលពីថ្ងៃទី ៨ មេសាកន្លងទៅ​ Choi Si Won បានបង្ហាញខ្លួននៅ Shenzhen ដើម្បីថត
ភាពយន្ដ។ ប៉ុន្ដែ នៅពេលបង្ហាញខ្លួនភ្លាម Choi Si Won ត្រូវជួបឧបសគ្គពេលមានអ្នក
គាំទ្រដេញតាមពីក្រោយ និងរង់ចាំខាងមុខ។

វីដេអូបង្ហាញពីស្ថានភាពច្របូកច្របល់ ដែលត្រូវបានអ្នកកាសែតថត បានធ្វើអោយក្រុមអ្នក
គាំទ្រមានការភ្ញាក់ផ្អើល។ វីដេអូខ្លីនេះ បានក្លាយជាព័ត៌មានក្ដៅនៅលើប្រព័ន្ធអ៊ីនធើរណែត។

ជាងនេះទៅទៀត មានអ្នកគាំទ្រខ្លះមានបំណងជូនអំណោយដល់ Choi Si Won​ ប៉ុន្ដែដោយ
សាររត់ជ្រុលក៏បានធ្វើអោយកាដូនោះត្រូវខ្ទាតទៅចំមុខតារាចម្រៀងនេះតែម្ដង។

ទំព័រ Apple បានវិភាគថា នេះគឺជាសកម្មភាពគាំទ្រហួសហេតុរបស់ fan នៅចិន និងបានធ្វើ
អោយអ្នកគាំទ្រដទៃមានអារម្មណ៍ថា គួរអោយខ្មាសអៀន។ អ្នកខ្លះគ្រវីក្បាល ពេលឃើញ
ទិដ្ឋភាព Choi Si Won និងជំនួយការរបស់ខ្លួន រត់គេចចេញពីក្រុមអ្នកគាំទ្រ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Appledaily

 


Tags: Siwon star