CamNews

តារា 

Nick Cannon បកស្រាយបញ្ហា បែកបាក់ពី Kim Kadarshian

បញ្ហារឿង វីដេអូសិចរបស់នាង Kim Kardashian និងអតីតមិត្តប្រុស Ray-J ដែលបានបែកធ្លាយ
កាលពីខែមុនមកនេះ បានស្ងប់ស្ងាត់ទៅវិញហើយ តែកាលពីពេលថ្មីៗនេះវាហាក់ដូចជាកំពុងតែ
ពុះឡើងមកវិញនៅពេលដែលអតីតមិត្តប្រុសរបស់នាងមួយរូបទៀតគឺលោក Nick Cannon បាន
ចូលរួមក្នុងកម្មវិធី The Howard Stern Show ហើយបាននិយាយពីមូលហេតុដែលនាំអោយលោក
បែកបាក់ពីនាង Kim Kardashian។

Kim Kardashian និង Nick Cannon

តារាបុស្ត៍វិទ្យុ Nick Cannon ដែលពេលនេះគឺជាស្វាមីរបស់តារាចម្រៀងនាង Mariah Carey បាន
ប្រាប់អោយដឹងទាំងភាពសោកស្ដាយថា ការពិតទៅគឺគាត់បានចាប់ផ្ដើមស្នេហាក្រោយពេលដែល
Kim និង Ray ថតរឿងសិច ហើយមូលហេតុចំបងដែលនាំអោយលោកសុំបែកពី Kim នាខែមករា
ឆ្នាំ ២០០៧ នោះគឺមកពីនាងបានកុហកលោក ពីបញ្ហារឿងសិចនេះឯង។

Kim និងមិត្តប្រុសសព្វថ្ងៃ Kanye West

ចំណងស្នេហារបស់ Nick និង Kim គឺមានរយៈពេលខ្លីប៉ុណ្ណោះ ចាប់ពីខែ កញ្ញា ២០០៦ ដល់ខែ
មករា ២០០៧។ Nick ធ្លាប់បានសួរ Kim ពីរឿងសិចដែលគេថតជាមួយនិង Ray មុនពេលដែលគេ
បានចាប់ផ្ដើមស្នេហាជាមួយនាង ព្រោះ Ray បានធ្វើការរំខានខ្លួនជាមួយនឹងបញ្ហានេះ ប៉ុន្តែនាង
Kim Kardashian នៅតែបដិសេធថាគេមិនបានថតរឿងសិចជាមួយអតីតមិត្តប្រុសនោះទេ។

Nick និងភរិយាសព្វថ្ងៃ

Nick ប្រាប់ថាអតីតមិត្តស្រីរបស់នាងគឺជាមនុស្សម្នាក់ដែលល្អណាស់ នាងរួសរាយ និងមានចិត្តល្អ
តែដោយសារតែការកុហកនេះហើយដែលបណ្ដាលអោយលោកអស់ចិត្តស្រលាញពីនាង ហើយ
មកដល់ពេលនេះលោកមិនដែលគិតនោះទេព្រោះលោកបានរៀបការជាមួយនឹងតារាចម្រៀងនាង
Mariah Carey ហើយថែមទាំងមានកូនដ៏គួរអោយស្រលាញ់ទៀតផង៕

ដោយ៖ ផានិត
ប្រភពពី៖ Dailymail 


Tags: kim kardashain sexy dress picture star