ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ ថ្មីៗនេះ បានរកឃើញនូវភស្តុតាងដំបូងមួយ ដែលបង្ហាញថា
ព្រះអាទិត្យនឹងកំទេចភពដែលនៅជុំវិញខ្លួន នៅពេលវាកាន់តែមានអាយុច្រើន។
យោងតាមក្រុមតារាវិទូ បានឱ្យដឹងថា ពួកគេបានរកឃើញភពដ៏ធំមួយមានឈ្មោះថា BD+48
740 ដែលស្ថិតក្នុង គន្លងគោចរ elip របស់ផ្កាយយក្ស "វ័យចំណាស់" ម័យ។
ផ្ដាយយក្សនោះ កំពុងកំទេចភពដែលនៅជុំវិញខ្លួន បន្ដិចម្ដងៗ នេះបើយោងតាមការពិនិត្យ
របស់ក្រុមអ្នកវិទ្យាសាស្ដ្រ។ ប្រការខាងលើនេះ ក៏បានប្រាក់អោយដឹងថា នៅពេលព្រះអាទិត្យ
មានវ័យកាន់តែចាស់ ភពផែនដីរបស់យើងក៏នឹងត្រូវមានលទ្ធផលដូចភព BD+48 740 ។ ប៉ុន្ដែប្រការនេះនឹងមិនអាចកើតឡើងនោះទេ រហូតដល់ ៥ពាន់លានឆ្នាំទៀត៕
ដោយ៖ វណ្ណៈ
ប្រភព៖ dailymail