ភ្នំពេញៈ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញ តារាចម្រៀង តារាសម្តែងប្រុសស្រីល្បី
ឈ្មោះជាច្រើន មានការនិយម ក្នុងការតុបតែងខ្លួន ស្ទីលប្លែកៗពីគ្នា។ ភាគច្រើនពួកគេទាំង
អស់ មិនថាបុរស ឬស្រីទេ តែងតែប្រជែងគ្នា បង្អួតសម្លៀកបំពាក់ ការលេងម៉ូដសក់ និង មាន
តារាស្រីមួយចំនួន មានការតុបតែងមុខ បែបនារីសម័យថ្មី ធ្វើយ៉ាងណា ឲ្យសម្រស់របស់ពួក
គេមានការទាក់ទាញ ការចាប់អារម្មណ៍ និង ការសរសើរ មិនដាច់ពីមាត់ពីមហាជន ។
ដោយឡែកថ្ងៃនេះ LookingTODAY នឹងនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាការតុបតែងខ្លួន
ផាត់មុខបែបស្ទីលថ្មី របស់តារាប្រុសស្រីល្បី ឈ្មោះជាច្រើនដួង ពីភាពស្រស់ស្អាត ទាក់ទាញ
ប្លែកភ្នែក មកជារបៀប តុបតែងខ្លួនគួរឲ្យខ្លាច ជាមួយនឹងការផាត់មុខបែបខ្មោច ព្រាយ បិសាច
មើលទៅគួរឲ្យរន្ធត់ ញាក់សាច់ វិញម្តង ថាការតែងខ្លួនទាំងពីរបែប មួយណាទាក់ទាញ ចំណាប់
អារម្មណ៍ជាងគេ។
ចង់ដឹងចម្លើយមានតែទស្សនា ជាមួយ LookingTODAY ទាំងអស់គ្នា ចង់ដឹងថា ប្រិយមិត្ត ទស្ស-
និកជន ចូលចិត្តឲ្យសិល្បករ-សិល្បការិនី ល្បីឈ្មោះទាំងអស់នេះ តែងខ្លួនបែបណាច្រើនជាង ៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល