CamNews

តន្រ្តី 

បទ "ឈឺយ៉ាងនេះហេតុអ្វីខ្ញុំមិនស្លាប់ទៅ" វីដេអូខារ៉ាអូខេ ដូចស្ទើរទាំងអស់ ច្បាប់ដើមរបស់គេ

បន្ទាប់ពីបទចម្រៀងកាយវីការខារ៉ាអូខេរបស់ផលិតកម្ម សាន់ដេ ដែលច្រៀងដោយលោក ខាន់
ជែមស៍ មានចំណងជើងថា "កំដរសង្សារគេឈឺចាប់" ដែលកូពីស្តាយស៍សម្តែងច្បាប់ដើមរបស់
ប្រទេសដទៃ ដូចស្ទើរតែទាំងស្រុង ត្រូវបានចែករំលែកពេញ បណ្តាញសង្គមហ្វេសប៊ុករួចមកមាន
ទស្សនិកជនជាច្រើននាក់ដែលនិយមចូលចិត្តលេងបណ្តាញសង្គមដ៏ពេញនិយមមួយនេះ ធ្វើការ
រិះគន់យ៉ាងចាស់ដៃ ពីការលួចចម្លងគេស្ទើរទាំងស្រុងនេះ។

មិនមែនមានតែផលិតកម្ម ហង្សមាស, សាន់ដេ ប៉ុណ្ណោះទេដែលធ្វើបែបនេះ ពោលគឺនៅមានផលិត
កម្មមួយចំនួនទៀតដែលបានធ្វើរឿងដូចគ្នានេះដែរ។ ជាក់ស្តែង មានប្រិយមិត្តរបស់ Camnews ពីរ
នាក់ដែលពួកគាត់បានតាមដាន ទស្សនាវីដេអូខារ៉ាអូខេ ប្រទេសដទៃ ហើយបានឃើញមានវីដេអូ
ខារ៉ាអូខេខ្មែរ មានស្តាយស៍សម្តែង ដូចស្ទើរតែទាំងស្រុង ដូចករណីបទរបស់លោក ខាន់ ជែមស៍
ហើយពួកគាត់បានធ្វើជាវីដេអូប្រៀបធៀប ផ្ញើមក Camnews។ បទទាំងពីរនោះរួមមាន បទ "​ ឈឺ
យ៉ាងនេះហើយ ហេតុអ្វីខ្ញុំមិនស្លាប់ទៅ" ដែលច្រៀងដោយកញ្ញា សុគន្ធ នីសា ដូចស្ទើរតែទាំងស្រុង
ច្បាប់ដើមរបស់គេ និង បទ "កុំទាន់ស្រលាញ់គេ ខ្លាំងជាងបង" ក៏ដូចច្រើនគួរសម ច្រៀងដោយលោក
ខេម ដែលបទទាំងពីរនេះស្ថិតនៅក្នុងផលិតកម្ម ថោន។

តាមរយះវីដេអូទាំងអស់នេះ យើងសង្កេតឃើញថា អ្នកដឹកនាំសម្តែង អ្នកនិពន្ធទំនុកច្រៀង ក៏ដូចជា
អ្នកចម្រៀងមួយចំនួនធំ ពួកគាត់លែងបានគិតពីផលប៉ះពាល់ដល់សិល្បៈ វប្បធម៌ខ្មែរអ្វីទាំងអស់ដោយ
គិតតែចំលង ពីប្រទេសដទៃតាមលក្ខណៈ កូពី  ផាស់ ( Copy & Paste) ដើម្បីបម្រើផលប្រយោជន៍
ផ្ទាល់ខ្លួនតែមួយមុខប៉ុណ្ណោះ។

ហើយតាមរយះកត្តានេះ ទស្សនិកជនដែលស្រលាញ់សិល្បៈខ្មែរ ជាច្រើនបានធ្វើការសំណូមពរដល់
អ្នកដឹកនាំ អ្នកនិពន្ធ និងតារាចម្រៀង តារាសម្តែង ដែលចូលចិត្តចំលងស្តាយស៍ ពីប្រទេសដទៃលក្ខ-
ណៈ ដូចស្ទើរតែទាំងអស់នេះ សូមមេត្តាបញ្ឈប់ទៀតទៅ។ ជាពិសេស ក៏សំណូមពរដល់ក្រសួងដែល
ពាក់ព័ន្ធ ក៏ដូចជាប្រធានសមាគមសិល្បៈខ្មែរ សូមមេត្តាកុំមើលរំលង និងចាត់វិធានការឲ្យមានការតឹង
តែងជាងមុន ក្នុងការចំលងគេនេះ ដើម្បីចៀសវាងកុំឲ្យមានករណីដែលម្ចាស់ដើមគេចាប់បាន ហើយ
លើកយកមកបង្ហាញជាសាធារណៈ ដល់ប្រជាជនគេ ក៏ដូចជាពិភពលោកទាំងមូល ពីការលួចចំលង
ស្តាយ៍របស់ខ្មែរ ដូចករណីប្រទេសកូរ៉េមុននេះ។ ដែលក្រោយៗ អាចជាប្រទេស ថៃ និង ចិន ៕

បទ "ឈឺយ៉ាងនេះ ហេតុអ្វីខ្ញុំមិនស្លាប់ទៅ" របស់ សុគន្ធ និសា

បទ "កុំទាន់ស្រលាញ់គេខ្លាំងជាងបង" របស់ ខេម

ដោយ៖ សង្ហា
វីដេអូ៖ ហ្វេសប៊ុក


Tags: chhir yang nis het ey knhum min slab tov song entertainment sokun nisa