CamNews

តារា 

Justin Bieber ដោះអាវ សំយ៉េះខោ បញ្ចេញលីអូ ទទួលរង្វាន់លើឆាកតន្ត្រី (មានវីដេអូ)

Justin Bieber ទើបតែបង្កើតបាននូវឯគ្គទត្តកម្មថ្មីមួយ ស្តីពីបរិមាណលក់ Single នៅអាមេរិច។ បទ
ចម្រៀង Baby តាំងពីឆ្នាំ ២០១០ ដែល​ Justin ច្រៀងរួមជាមួយ Ludacris ទទួលបាននូវ Certificate
ពេជ្រពី Recording Industry Association of American (RIAA)។ Justin បានទទួលពានរង្វាន់ ដ៏មាន
តំលៃនេះ នៅក្នុង Concert របស់ខ្លួនឯ Newark, New Jersey, អាមេរិច។

Baby បានក្លាយជាបទចម្រៀង ដែលទទួលបានវិញ្ញាបនប័ត្រខ្ពស់បំផុត ស្តីពីប្រាក់ចំណូល ក្នុងប្រវត្តិ
សាស្ត្រតន្រ្តីអាមេរិច ក្រោយពី ១២ ដងទទួលបាន Platinum certificate (
Certificate ផ្លាទីន) ។


Bieber នៅតែដោះអាវ ស្លៀកខោសំយ៉េះ បញ្ចេញខោក្នុង នៅលើឆាកតន្រ្តី និងបានចែករំលែកថា:
"មុនដំបូង ខ្ញុំសូមអរគុណទៅដល់ Belieber ទាំងអស់ (fan របស់ Bieber) នៅក្នុងរាត្រីនេះ។ បន្ទាប់
អរគុណដល់ Belieber ដែលកំពុងអង្គុយទស្សនានៅគេហដ្ឋាន។ ខ្ញុំសូមអរគុណដល់អ្នកម្តាយខ្ញុំ
ដែលជានិច្ចកាល តែងតែជឿជាក់លើខ្ញុំ"៕

ដោយ៖ សិលា
ប្រភព៖ K14


Tags: Justin Bieber style shirtless pants falling music award entertainment singer star