ក្រុងសៅប៉ូឡូ៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ អេស្ប៉ាញ និងប្រេស៊ីលបាននិយាយថា កីឡាករខ្សែ ប្រយុទ្ធជនជាតិប្រេស៊ីល ដែលមានឈ្មោះល្បីល្បាញ គឺលោក Neymar ទីបំផុតបានជួបគូស្នេហ៍ថ្មីជាមួយតារា សម្តែងម៉ូដែលដ៏សិចស៊ីនាង Lorena Bueri ដែលជាម្ចាស់ពានរង្វាន់ Del Paulistao Gata Award 2012 ។
មូលហេតុដែលធ្វើឲ្យអ្នកទាំង២ ឈានចូលបង្កាត់ភ្លើងស្នេហ៍ ជាមួយនឹងគ្នានោះដោយសារតែនាងជាពិធីការិនី កម្មវិធីទូរទស្សន៍មួយ ក៏បានជួបលោក Neymar នៅទីនោះដែរ ។
នាង Lorena ក៏បានវិលត្រឡប់ ទៅកាន់ទូរទស្សន៍ ជាមួយនឹងកម្មវិធី Teste de Fidelidade របស់ស្ថានីយទូរទស្សន៍ Rede TV តាមរយៈការងារ ដែលធ្វើឲ្យនាងបានជួបលោក Neymar ហើយអ្នកទាំង២ក៏បានណាត់ជួបគ្នាបង្កាត់ភ្លើងស្នេហ៍ ដោយអាថ៌កំបាំង ។
នាងបានបង្ហាញរូបអាក្រាតជាច្រើនសន្លឹក នៅខាងក្រៅកីឡដ្ឋាន កាលពីប្រកួតបាល់ទាត់ Would Cup ឆ្នាំ២០១៤ កន្លងទៅ នៅក្នុងប្រទេសប្រេស៊ីល ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល