CamNews

តារា 

មែនក៏អី ! គ្រាន់តែរៀបការរួច អ្នកគាំទ្រ​អាចប្រមើល​​មើលពីមុខមាត់​​កូនរបស់ Rain និងភរិយាបាន

(កូរ៉េ)៖ Rain និង Kim Tae Hee បានក្លាយជាគូស្វាមីភរិយាដ៏មានឥទ្ធិពល នៅកូរ៉េខាងត្បូងបន្ទាប់ពី ពួកគេបានរៀបអាពាហ៍ពិពាហ៍ ទើបតែប៉ុន្មានថ្ងៃកន្លងទៅនេះដែលមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន កំពុងទស្សន៍ទាយ ពីមុខមាត់កូនរបស់ អ្នកទាំងពីរទៀតផងថានឹងប្រសូត្រចេញមកស្អាតយ៉ាងណា។

វេបសាយទស្សន៍ទាយមួយឈ្មោះ Morph Thing បានព្យាករណ៍ រូបថតក្មេងប្រុសស្រីដែល អាចកើតមកជាកូន របស់តារាប្រុសស្រីទាំងពីរដួងមើលទៅមានទម្រង់មុខភ្នែកស្រដៀង Kim រីឯច្រមុះស្រួចដូចទាំង Rain និង Kim ដែរ តែក្រុមអ្នកគាំទ្រជឿថា ទោះបីជាកូនស្រី ឬប្រុសរបស់តារា ទាំងពីរនេះសុទ្ធតែ កើតមកមានមុខមាត់ និងរូបរាងដ៏គួរឲ្យស្រឡាញ់។

គួរបញ្ជាក់ថា Rain និង Kim Tae Hee បានជួបគ្នាដំបូងនៅឆ្នាំ២០១១ កំឡុងពេលថតផ្សាយពាណិជ្ជកម្មឲ្យ Coupang ហើយក៏បានស្រឡាញ់គ្នាខណៈពេលដែលថត កុនខ្នាតខ្លីមួយ ពេលនេះពួកគេក៏បានក្លាយជាគូស្វាមីភរិយាដ៏សក្តិសម និងល្បីបំផុតក្នុងវិស័យអចលនទ្រព្យ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង

Tags: Rain Kim Tae Hee