ប្រសិនបើអ្នកមិនឃើញផ្ទាល់ភ្នែកទេនោះ ប្រហែលជាអ្នកមិនជឿឡើយថា តារាចំរៀងវ័យក្មេង
ម្នាក់នេះ មានចរិតទំនើងយ៉ាងណា ។ ថ្មីៗនេះ Justin Bieber បានធ្វើអោយអ្នកគាំទ្ររបស់ខ្លួននៅ
អាហ្សង់ទីន ខឹងសម្បារជាខ្លាំង ដោយសារតែអំពើមិនសមរម្យរបស់ខ្លួន នៅលើឆាកតន្ត្រី ។
ក្នុងពេលសំដែង Concert របស់ខ្លួននៅឯទីក្រុង Buenos Aires តារាចំរៀង Justin Bieber បានធ្វើ
អំពើមិនសមរម្យមួយដាក់អ្នកគាំទ្រនៅអាហ្សង់ទីន ។ ក្នុងពេលសំដែង មានអ្នកគាំទ្រម្នាក់បាន
បោះទង់ជាតិប្រទេស អាហ្សង់ទីន ទៅលើឆាកជិត Justin Bieber ដើម្បីចង់អោយ Justin Bieber
លើកឡើង ដើម្បីសំដែងពីទឹកចិត្តស្រឡាញ់ទៅអ្នកគាំទ្រ តែអ្វីដែលគេគិត គឺមិនដូចអ្វីដែលតារា
ចំរៀងម្នា្កក់នេះធ្វើឡើយ ។ Justin Bieber បានយកជើងគៀសទង់ជាតិនោះចេញ ហើយមិនត្រឹម
តែប៉ុណ្ណោះ ថែមទាំងយកដងមេក្រូ ធ្វើជាអំបោស បោសទង់ជាតិនោះទំលាក់ពីលើឆាកទៀតផង ។
ទស្សនិកជនជាច្រើន បានសំដែងការមិនពេញចិត្តជាខ្លាំង ជាមួយនិងទង្វើនេះ ។ បើតាមច្បាប់របស់
ប្រទេសអាហ្សង់ទីន Justin Bieber អាចប្រឈមមុខនិងការដាក់ទោស អោយជាប់ពន្ធនាគារ រយៈ
ពេល ៤ ឆ្នាំ ។ យ៉ាងណាមិញយើងអាចស្មានដឹងហើយថា Justin Bieber នឹងបាត់បង់អ្នកគាំទ្រពី
ប្រទេស អាហ្សង់ទីន មួយភាគធំហើយ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14