តារាភាពយន្ត Jackie Chan មានទ្រព្យសម្បត្តិសរុបប្រមានជាង ២.២ ពាន់លានដុល្លាហុងកុងក្នុង
នោះលោកបានចូលរួមក្នុងកម្មវិធីមួយដែលលោកត្រូវបានគេសួរសំនួរថាតើទ្រព្យសម្បត្តិរបស់
លោកនឹងត្រូវបានយកទៅធ្វើអ្វីខ្លះប្រសិនបើលោកចូលនិវត្តន៍មែនទែននោះ?
ក្នុងឧកាសនោះតារាសម្ដែងជើងចាស់រូបនេះបានប្រាប់ថា ប្រសិនបើលោកស្លាប់ទៅទ្រព្យរបស់
លោកទាំងអស់នឹងត្រូវបានទៅលើប្រពន្ធរបស់លោកគឺ Joan Lin ហើយលោកក៏បានរៀបចំក្នុង
ការកាត់មួយចំនែកបរិច្ចាកដល់មូលនីធិសប្បុរសធម៍ផងដែរ។
កាលពីមុន Jackie Chan ធ្លាប់បានរងគ្រោះព្រោះតែអាស្រូវជាមួយនឹងតារាសម្ដែងនាង Elaine Ng.
តែមកដល់ពេលនេះគេបានជានាគ្នាជាមួយប្រពន្ធសំណប់ចិត្តរបស់គេវិញហើយ។ ក្នុងវ័យ ៦០ ឆ្នាំ
ជាងតារារូបនេះនៅតែមានកាយមាំមួន និងសុខភាពល្អប្រពៃដដែល ហាក់ដូចជាបុរសចំណាស់ជាង
៤០៕
ដោយ៖ ម៉ូកា
ប្រភពពី៖ jpoasia